This platform is in a testing period — content and features may change.

Ministry of Education, Youth and Sport

Directorate-General for Higher Education

Department of Research and Innovation

CJES

Cambodian Journal of Education and STEM

Open access research in education and STEM from Cambodia and the region

Research articleVol 3, No 2 · 202525 September 2025

Participatory Rural Appraisal of Smallholder Cattle Production System​​s in Svay Rieng Province

ការវាយតម្លៃដោយចូលរួមពីសហគមន៍ជនបទលើប្រព័ន្ធផលិតកម្មចិញ្ចឹមសត្វគោ របស់កសិករក្នុងខេត្តស្វាយរៀង

Abstract

Participatory Rural Appraisal of Smallholder Cattle Pro […]

សង្ខិតន័យ

ការប្រកបរបរចិញ្ចឹមគោ គឺជាការងារបន្ទាប់បន្សំដែលអាចជួយលើកស្ទួយកម្រិតជីវភាពកសិករឱ្យមានភាពប្រសើរឡើង ធានាបាននូវសន្តិសុខស្បៀង បង្កើតការងារក្នុងគ្រួសារ និងផ្ដល់នូវប្រាក់ចំណូល។ ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍការចិញ្ចឹមគោនៅតំបន់ជនបទ ការសិក្សានេះមានគោល បំណងកំណត់ លក្ខណៈប្រព័ន្ធផលិតកម្មសត្វគោលើការបង្កាត់ពូជ ការផ្ដល់ចំណី និងការដោះស្រាយបញ្ហាក្នុងប្រព័ន្ធផលិតកម្ម។​ ការសិក្សាក៏មានគោលបំណងវិភាគរកបញ្ហាដែលជះឥទ្ធិពលដល់ប្រព័ន្ធផលិតកម្មសត្វគោក្នុងតំបន់ និងកំណត់អាទិភាពសម្រាប់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ ដែលអាចចូលរួមចំណែកបង្កើនផលិតកម្មសត្វគោរបស់កសិករ។ ការប្រមូលព័ត៌មាន និងទិន្នន័យត្រូវបានធ្វើឡើងដោយប្រើប្រាស់ឧបករណ៍វាយតម្លៃជនបទដោយមានការចូលរួម (Participatory Rural Appraisal) ដោយផ្អែកលើវត្ថុបំណងនៃការស្រាវជ្រាវ។ លទ្ធផលស្រាវជ្រាវបានបង្ហាញថា ការចិញ្ចឹមគោរបស់កសិករនៅមានកម្រិតទាបនៅឡើយ ដោយសារកសិករមិនសូវយកចិត្តទុកដាក់ទៅលើការបង្កាត់ពូជ ហើយព្រលែងគោដោយសេរី ធ្វើឱ្យសត្វបង្កាត់ គ្នាសេរីពាសវាលពាសកាល ដែលអាចឱ្យកូនជំនាន់ក្រោយបង្ករទៅជាជំងឺជាន់ឈាម។ ចាប់ពីឆ្នាំ២០០៨ ដល់បច្ចុប្បន្ន កសិករបានចាប់ផ្ដើមនាំគោពីក្រៅតំបន់មកចិញ្ចឹមដែលជាប្រភេទគោកូនកាត់ហារីយ៉ាណា ឬគោទន្លេ ដែលមានមាឌធំ កម្លាំងខ្លាំង តម្លៃខ្ពស់លើទីផ្សារ។ ចំពោះចំណីវិញ កសិករបានដាំស្មៅពូជខ្លះៗទុកសម្រាប់គោរបស់ពួកគាត់។ បញ្ហា និងឧបសគ្គដែលប៉ះពាល់ដល់ការចិញ្ចឹមគោមាន ជំងឺឆ្លងដូចជា ជំងឺអុតក្ដាម ជំងឺសាទឹក ជំងឺបូសខ្យល់ និងបរាសិត ជាដើម។ កត្តាផ្សេងទៀតមាន អាកាសធាតុរាំងស្ងួត កង្វះបច្ចេកទេស កង្វះតំបន់ឃ្វាលសត្វ និងចំណីមិនគ្រប់គ្រាន់ និងការធ្លាក់ចុះតម្លៃលក់គោយ៉ាងគំហុកចាប់ពីចុងឆ្នាំ២០២២មក។ ចំណូលមួយផ្នែកធំរបស់កសិករបានមកពីការដាំដុះស្រូវ ចម្ការស្វាយចន្ទី កៅស៊ូ ដំឡូងមី និងចម្ការឫស្សីពីងពង់។ ការចិញ្ចឹមសត្វ ជាប្រភពចំណូលទីពីរ តួយ៉ាងកសិករចិញ្ចឹមគោក្របី ជ្រូក ​មាន់ ទា ជាលក្ខណៈគ្រួសារ និងឃ្វាលសត្វតាមបែបប្រពៃណី។ ក្នុងការចិញ្ចឹមគោ ចំណីដែលកសិករអាចរកបាននៅក្នុងឃុំមានដូចជា ចំបើង ស្មៅធម្មជាតិ ស្មៅច្រូត ស្លឹកដំឡូងមី ដើមចេក កន្ទក់ ចុងអំពៅ ផ្លែត្នោត កាកស្រាបៀរ និងមានដំណាំស្មៅខ្លះដែលត្រូវបានដាំដុះដោយកសិករមួយចំនួនតូច។ ចំបើងស្រូវប្រាំងសម្បូរនៅក្រោយពេលប្រមូលផលស្រូវរួចចាប់ពីខែ មីនាដល់ខែឧសភា រីឯចំបើងស្រូវវស្សាវិញ កសិករអាចប្រមូលរក្សាទុកបានចាប់ពីខែវិច្ឆិកាដល់ខែធ្នូ។ ជារួម ដើម្បីដោះស្រាយបញ្ហាដែលបានរៀបរាប់ខាងលើ កសិករត