ការវាយតម្លៃដោយចូលរួមពីសហគមន៍ជនបទលើប្រព័ន្ធផលិតកម្មចិញ្ចឹមសត្វគោ របស់កសិករក្នុងខេត្តស្វាយរៀង
Participatory Rural Appraisal of Smallholder Cattle Production Systems in Svay Rieng Province
សង្ខិតន័យ
ការប្រកបរបរចិញ្ចឹមគោ គឺជាការងារបន្ទាប់បន្សំដែលអាចជួយលើកស្ទួយកម្រិតជីវភាពកសិករឱ្យមានភាពប្រសើរឡើង ធានាបាននូវសន្តិសុខស្បៀង បង្កើតការងារក្នុងគ្រួសារ និងផ្ដល់នូវប្រាក់ចំណូល។ ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍការចិញ្ចឹមគោនៅតំបន់ជនបទ ការសិក្សានេះមានគោល បំណងកំណត់ លក្ខណៈប្រព័ន្ធផលិតកម្មសត្វគោលើការបង្កាត់ពូជ ការផ្ដល់ចំណី និងការដោះស្រាយបញ្ហាក្នុងប្រព័ន្ធផលិតកម្ម។ ការសិក្សាក៏មានគោលបំណងវិភាគរកបញ្ហាដែលជះឥទ្ធិពលដល់ប្រព័ន្ធផលិតកម្មសត្វគោក្នុងតំបន់ និងកំណត់អាទិភាពសម្រាប់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ ដែលអាចចូលរួមចំណែកបង្កើនផលិតកម្មសត្វគោរបស់កសិករ។ ការប្រមូលព័ត៌មាន និងទិន្នន័យត្រូវបានធ្វើឡើងដោយប្រើប្រាស់ឧបករណ៍វាយតម្លៃជនបទដោយមានការចូលរួម (Participatory Rural Appraisal) ដោយផ្អែកលើវត្ថុបំណងនៃការស្រាវជ្រាវ។ លទ្ធផលស្រាវជ្រាវបានបង្ហាញថា ការចិញ្ចឹមគោរបស់កសិករនៅមានកម្រិតទាបនៅឡើយ ដោយសារកសិករមិនសូវយកចិត្តទុកដាក់ទៅលើការបង្កាត់ពូជ ហើយព្រលែងគោដោយសេរី ធ្វើឱ្យសត្វបង្កាត់ គ្នាសេរីពាសវាលពាសកាល ដែលអាចឱ្យកូនជំនាន់ក្រោយបង្ករទៅជាជំងឺជាន់ឈាម។ ចាប់ពីឆ្នាំ២០០៨ ដល់បច្ចុប្បន្ន កសិករបានចាប់ផ្ដើមនាំគោពីក្រៅតំបន់មកចិញ្ចឹមដែលជាប្រភេទគោកូនកាត់ហារីយ៉ាណា ឬគោទន្លេ ដែលមានមាឌធំ កម្លាំងខ្លាំង តម្លៃខ្ពស់លើទីផ្សារ។ ចំពោះចំណីវិញ កសិករបានដាំស្មៅពូជខ្លះៗទុកសម្រាប់គោរបស់ពួកគាត់។ បញ្ហា និងឧបសគ្គដែលប៉ះពាល់ដល់ការចិញ្ចឹមគោមាន ជំងឺឆ្លងដូចជា ជំងឺអុតក្ដាម ជំងឺសាទឹក ជំងឺបូសខ្យល់ និងបរាសិត ជាដើម។ កត្តាផ្សេងទៀតមាន អាកាសធាតុរាំងស្ងួត កង្វះបច្ចេកទេស កង្វះតំបន់ឃ្វាលសត្វ និងចំណីមិនគ្រប់គ្រាន់ និងការធ្លាក់ចុះតម្លៃលក់គោយ៉ាងគំហុកចាប់ពីចុងឆ្នាំ២០២២មក។ ចំណូលមួយផ្នែកធំរបស់កសិករបានមកពីការដាំដុះស្រូវ ចម្ការស្វាយចន្ទី កៅស៊ូ ដំឡូងមី និងចម្ការឫស្សីពីងពង់។ ការចិញ្ចឹមសត្វ ជាប្រភពចំណូលទីពីរ តួយ៉ាងកសិករចិញ្ចឹមគោក្របី ជ្រូក មាន់ ទា ជាលក្ខណៈគ្រួសារ និងឃ្វាលសត្វតាមបែបប្រពៃណី។ ក្នុងការចិញ្ចឹមគោ ចំណីដែលកសិករអាចរកបាននៅក្នុងឃុំមានដូចជា ចំបើង ស្មៅធម្មជាតិ ស្មៅច្រូត ស្លឹកដំឡូងមី ដើមចេក កន្ទក់ ចុងអំពៅ ផ្លែត្នោត កាកស្រាបៀរ និងមានដំណាំស្មៅខ្លះដែលត្រូវបានដាំដុះដោយកសិករមួយចំនួនតូច។ ចំបើងស្រូវប្រាំងសម្បូរនៅក្រោយពេលប្រមូលផលស្រូវរួចចាប់ពីខែ មីនាដល់ខែឧសភា រីឯចំបើងស្រូវវស្សាវិញ កសិករអាចប្រមូលរក្សាទុកបានចាប់ពីខែវិច្ឆិកាដល់ខែធ្នូ។ ជារួម ដើម្បីដោះស្រាយបញ្ហាដែលបានរៀបរាប់ខាងលើ កសិករត
Abstract
Participatory Rural Appraisal of Smallholder Cattle Pro […]