Applying a Think-Pair-Share Teaching Strategy to Promote Seventh-Grade Students’ Learning Interaction
ការអនុវត្តយុទ្ធវិធីបង្រៀនគិត-ចាប់ដៃគូ-ចែករំលែក ដើម្បីលើកកម្ពស់អន្តរកម្មសិក្សារបស់សិស្សថ្នាក់ទី៧
Abstract
Learning interaction is an important component in teaching and learning. The interaction refers to any activities held through communication, engagement, and cooperation among students to help them to be able to reflect on the teaching and learning contents. The employment of conventional teaching strategies does not help students interact with one another in the classroom. However, the application of cooperative teaching strategies including the think-pair-share teaching strategy was found to greatly contribute to enhance students’ learning interaction. This study was conducted for 10 weeks and aimed at examining the learning interaction among students of Grade 7 when implementing the think-pair-share teaching strategy in the subject of Chemistry. This study employed a mixed-method strategy collecting both quantitative and qualitative data from Samdach Ov High School in Battambang province, with 40 students (17 were female). The quantitative data was collected using observation checklist for learning interaction and questionnaires, and the qualitative data was collected using an observations form. The data from the observation checklist was analyzed using Jamovi 2.3 and the results shown in statistical inferences. Moreover, the data from questionnaires was analyzed using Excel 2019 and the results shown in statistical descriptions. Qualitative data from observations was analyzed by themes. The results showed that the levels of students’ interaction after the application of the think-pair -share teaching strategy (M = 3.55, SD = 0.406) was better than before employing that strategy (M = 2.44, SD = 0.48), with the value of t = 6.035 ( p < 0.001). Furthermore, students were satisfied with the think-pair-share teaching strategy (M = 4.02, SD = 0.24). The results from observation showed that the think-pair-share teaching strategy helped students learn better via engaging in activities including discussion, cooperation, and courage. Based on the results, it can be concl
សង្ខិតន័យ
អន្តរកម្មសិក្សាជាធាតុសំខាន់មួយនៅក្នុងការបង្រៀន និងរៀន។ អន្តរកម្មសំដៅលើសកម្មភាពនានាដែលស្ដែងចេញតាមរយៈទំនាក់ទំនង ការចូលរួម និងការសហការ ដើម្បីឱ្យអ្នកសិក្សាមានលទ្ធភាពក្នុងការឆ្លុះបញ្ចាំងលើខ្លឹមសារ និងដំណើរការបង្រៀន និងរៀន។ ការប្រើប្រាស់វិធីសាស្រ្តបង្រៀនបែបប្រពៃណីបានបង្កឱ្យមានភាពថមថយជាខ្លាំងលើអន្តរកម្មសិក្សារបស់សិស្ស។ ផ្ទុយទៅវិញ ការប្រើប្រាស់វិធីសាស្ត្របង្រៀនបែបសហការ ដែលរួមមានយុទ្ធវិធីគិត-ចាប់ដៃគូ-ចែករំលែក ជាដើម ត្រូវគេរកឃើញថាបានរួមចំណែកក្នុងការលើកកម្ពស់អន្តរកម្មសិក្សារបស់សិស្ស។ ការស្រាវជ្រាវនេះមានរយៈពេល ១០សប្ដាហ៍ និងធ្វើឡើងក្នុងគោលបំណងពិនិត្យអន្តរកម្មសិក្សារបស់សិស្សថ្នាក់ទី៧ ក្នុងពេលអនុវត្តយុទ្ធវិធីបង្រៀនគិត-ចាប់ដៃគូ-ចែករំលែក សម្រាប់ការសិក្សាមុខវិជ្ជាគីមីវិទ្យា។ ការស្រាវជ្រាវនេះប្រើប្រាស់វិធីសាស្ត្រស្រាវជ្រាវបែបចម្រុះ ដែលប្រមូលទិន្នន័យទាំងបែបបរិមាណវិស័យ និងគុណវិស័យពីសិស្សវិទ្យាល័យសម្ដេចឪ ក្នុងខេត្តបាត់ដំបង ចំនួន ៤០នាក់ (ស្រី ១៧នាក់)។ ទិន្នន័យបរិមាណវិស័យត្រូវបានប្រមូលដោយប្រើប្រាស់បញ្ជីសង្កេតអំពីអន្តរកម្មសិក្សា និងកម្រងសំណួរ រីឯទិន្នន័យគុណវិស័យត្រូវបានប្រមូលតាមរយៈការសង្កេត។ ទិន្នន័យបានពីបញ្ជីសង្កេតអន្តរកម្មត្រូវបានវិភាគក្នុងកម្មវិធី Jamovi 2.3 ដែលលទ្ធផលបង្ហាញជាស្ថិតិសន្និដ្ឋាន ចំណែកឯទិន្នន័យពីកម្រងសំណួរ ត្រូវបានវិភាគក្នុងកម្មវិធី Excel 2019 ហើយលទ្ធផលបង្ហាញជាស្ថិតិពណ៌នា។ ទិន្នន័យគុណវិស័យដែលទទួលបានពីការសង្កេតត្រូវបានវិភាគតាមប្រធានបទ។ លទ្ធផលបានបង្ហាញថា កម្រិតអន្តរកម្មសិក្សារបស់សិស្សក្រោយពេលរៀនជាមួយនឹងយុទ្ធវិធីបង្រៀនគិត-ចាប់ដៃគូ-ចែករំលែក (M = ៣,៥៥, SD = ០,៤០៦) មានភាពល្អប្រសើរជាងអន្តរកម្មសិក្សាមុនពេលរៀនជាមួយនឹងយុទ្ធវិធីបង្រៀនគិត-ចាប់ដៃគូ-ចែករំលែក (M = ២,៤៤, SD = ០,៤៨) ដោយមានតម្លៃ t = ៦,០៣៥ ( p < ០,០០១)។ ជាងនេះទៅទៀត សិស្សមានការពេញចិត្តចំពោះការបង្រៀន និងរៀនតាមយុទ្ធវិធីគិត-ចាប់ដៃគូ-ចែករំលែក (M = ៤,០២, SD = ០,២៤)។ ទិន្នន័យបានពីការសង្កេតបង្ហាញថាយុទ្ធវិធីគិត-ចាប់ដៃគូ-ចែករំលែក បានជួយឱ្យមានការរៀនបែបពិតជាក់ស្ដែង ដែលធ្វើឱ្យការសិក្សាមានភាពសកម្ម បង្កើនការពិភាក្សា សហប្រតិបត្ត