វេទិកានេះស្ថិតក្នុងដំណាក់កាលសាកល្បង — ខ្លឹមសារ និងមុខងារអាចផ្លាស់ប្ដូរ។

ក្រសួងអប់រំ យុវជន និងកីឡា

អគ្គនាយកដ្ឋានឧត្តមសិក្សា

នាយកដ្ឋានស្រាវជ្រាវនិងនវានុវត្តន៍

ទ.ក.អ.ស.

ទស្សនាវដ្តីស្រាវជ្រាវកម្ពុជាសម្រាប់ការអប់រំ និងស្ទែម

ការស្រាវជ្រាវចូលប្រើដោយចំហរផ្នែកអប់រំនិងស្ទែមពីប្រទេសកម្ពុជា និងតំបន់

អត្ថបទស្រាវជ្រាវVol 2, No 2 · 202430 កញ្ញា 2024

ការអនុវត្តយុទ្ធវិធីបង្រៀនគិត-ចាប់ដៃគូ-ចែករំលែក ដើម្បីលើកកម្ពស់អន្តរកម្មសិក្សារបស់សិស្សថ្នាក់ទី៧

Applying a Think-Pair-Share Teaching Strategy to Promote Seventh-Grade Students’ Learning Interaction

សង្ខិតន័យ

អន្តរកម្មសិក្សាជាធាតុសំខាន់មួយនៅក្នុងការបង្រៀន និងរៀន។ អន្តរកម្មសំដៅលើសកម្មភាពនានាដែល​ស្ដែង​ចេញ​​​​​​តាមរយៈទំនាក់ទំនង ការចូលរួម និងការសហការ ដើម្បីឱ្យអ្នកសិក្សា​មានលទ្ធភាពក្នុងកា​រឆ្លុះបញ្ចាំង​លើ​ខ្លឹមសារ និង​ដំណើរ​ការ​​បង្រៀន និងរៀន។ ការប្រើប្រាស់វិធីសាស្រ្តបង្រៀនបែបប្រពៃណីបានបង្កឱ្យមានភាពថមថយ​ជាខ្លាំង​លើ​អន្តរកម្ម​​​​​សិក្សា​​របស់សិស្ស។ ផ្ទុយទៅវិញ ការប្រើប្រាស់វិធីសាស្ត្របង្រៀនបែបសហការ ដែលរួមមានយុទ្ធវិធីគិត-ចាប់ដៃគូ-ចែក​រំលែក​ ​​ជាដើម ត្រូវគេរកឃើញថាបានរួម​ចំណែក​​ក្នុងការលើកកម្ពស់អន្តរកម្មសិក្សា​របស់សិស្ស។ ការស្រាវជ្រាវ​នេះ​​មានរយៈ​ពេល ១០សប្ដាហ៍ និងធ្វើឡើងក្នុ​ង​គោលបំណង​ពិនិត្យ​​​អន្តរកម្មសិក្សា​របស់​សិស្សថ្នាក់ទី៧​ ក្នុងពេល​អនុវត្ត​យុទ្ធ​វិធី​​បង្រៀន​​​គិត-ចាប់ដៃគូ-ចែករំលែក សម្រាប់​ការសិក្សា​មុខវិជ្ជា​គីមីវិទ្យា។ ការស្រាវជ្រាវនេះប្រើប្រាស់​វិធីសាស្ត្រ​ស្រាវជ្រាវ​បែប​​ចម្រុះ ដែល​ប្រមូល​​ទិន្នន័យ​​ទាំងបែប​បរិមាណ​​វិស័យ និងគុណវិស័យ​ពីសិស្ស​​វិទ្យា​ល័យ​សម្ដេចឪ ក្នុងខេត្ត​បាត់ដំបង ចំនួន​ ៤​០​នាក់ (ស្រី ​​១៧​​នាក់​)។ ទិន្នន័យ​បរិមាណ​​​វិស័យ​ត្រូវ​បាន​ប្រមូល​ដោយប្រើប្រាស់​បញ្ជីសង្កេត​អំពីអន្តរ​​កម្មសិក្សា និង​​កម្រង​សំណួរ​ រីឯទិន្នន័យគុណវិស័យ​ត្រូវបានប្រមូល​តាម​រយៈការសង្កេត។ ទិន្នន័យ​បានពីបញ្ជី​សង្កេត​អន្តរ​កម្ម​ត្រូវបាន​វិភាគ​ក្នុង​កម្មវិធី Jamovi 2.3 ដែលលទ្ធផល​បង្ហាញ​ជា​ស្ថិតិសន្និដ្ឋាន ចំណែក​​​​​​​ឯ​ទិន្នន័យ​ពី​កម្រង​​សំណួរ​ ​ត្រូវបាន​វិភាគ​ក្នុង​កម្មវិធី Excel 2019 ហើយ​លទ្ធផល​​​បង្ហាញ​ជា​​ស្ថិតិ​ពណ៌នា។ ទិន្នន័យ​គុណ​វិស័យដែល​ទទួល​បាន​​​ពីការ​សង្កេតត្រូ​វបាន​វិភាគ​តាម​ប្រធានបទ​។ លទ្ធផល​បាន​​បង្ហាញថា ​​​កម្រិតអន្តរ​កម្មសិក្សា​​របស់សិស្សក្រោយ​ពេល​រៀន​ជាមួយ​នឹង​​​​​យុ​ទ្ធ​វិធី​បង្រៀន​គិត-ចាប់ដៃគូ-ចែករំលែក (M = ៣,៥៥, SD = ០,៤០៦) មានភាពល្អប្រសើរជាងអន្តរ​កម្ម​​សិក្សាមុនពេល​រៀន​​ជាមួយ​នឹង​​​​យុ​ទ្ធ​វិធី​បង្រៀន​គិត-ចាប់ដៃគូ-ចែករំលែក (M = ២,៤៤, SD = ០,៤៨) ​ដោយមាន​តម្លៃ t = ៦,០៣៥ ( p < ០,០០១)។ ជាងនេះទៅទៀត សិស្សមានការ​ពេញចិត្ត​​ចំពោះ​កា​រ​បង្រៀន និងរៀន​តាម​យុទ្ធ​វិធីគិត-ចាប់ដៃគូ-ចែករំលែក (M = ៤,០២, SD = ០,២៤)។ ទិន្នន័យបានពីការ​សង្កេត​បង្ហាញ​ថាយុទ្ធវិធីគិត-ចាប់ដៃគូ-ចែករំលែក បាន​ជួយ​​ឱ្យ​មាន​ការរៀន​បែប​ពិត​​ជាក់​ស្ដែង ដែលធ្វើឱ្យការសិក្សា​មាន​​ភាព​សកម្ម បង្កើនការ​ពិភាក្សា សហប្រតិបត្ត

Abstract

Learning interaction is an important component in teaching and learning. The interaction refers to any activities held through communication, engagement, and cooperation among students to help them to be able to reflect on the teaching and learning contents. The employment of conventional teaching strategies does not help students interact with one another in​ the classroom. However, the application of cooperative teaching strategies including the think-pair-share teaching strategy was found to greatly contribute to enhance students’ learning interaction. This study was conducted for 10 weeks and aimed at examining the learning interaction among students of Grade 7 when implementing the think-pair-share teaching strategy in the subject of Chemistry. This study employed a mixed-method strategy collecting both quantitative and qualitative data from Samdach Ov High School in Battambang province, with 40 students (17 were female). The quantitative data was collected using observation checklist for learning interaction and questionnaires, and the qualitative data was collected using an observations form. The data from the observation checklist was analyzed using Jamovi 2.3 and the results shown in statistical inferences. Moreover, the data from questionnaires was analyzed using Excel 2019 and the results shown in statistical descriptions. Qualitative data from observations was analyzed by themes. The results showed that the levels of students’ interaction after the application of the think-pair -share teaching strategy (M = 3.55, SD = 0.406) was better than before employing that strategy (M = 2.44, SD = 0.48), with the value of t = 6.035 ( p < 0.001). Furthermore, students were satisfied with the think-pair-share teaching strategy (M = 4.02, SD = 0.24). The results from observation showed that the think-pair-share teaching strategy helped students learn better via engaging in activities including discussion, cooperation, and courage. Based on the results, it can be concl