This platform is in a testing period — content and features may change.

Ministry of Education, Youth and Sport

Directorate-General for Higher Education

Department of Research and Innovation

CJES

Cambodian Journal of Education and STEM

Open access research in education and STEM from Cambodia and the region

Research articleVol 3, No 2 · 202525 September 2025

Metabolic Evolution of Trichoderma asperellum to Improve Growth Rate and Efficacy of Anthracnose Control

វិវត្តកម្មមេតាប៉ូលីស Trichoderma asperellum ដើម្បីបង្កើនសមត្ថភាពលូតលាស់ និងប្រសិទ្ធភាពបង្អាក់សកម្មភាពផ្សិតបង្កជំងឺអង់ត្រាក់ណូស

Abstract

Anthracnose is a destructive fungal disease that causes significant losses in vegetable and fruit production. Trichoderma asperellum wild type (WT) is a well-known beneficial fungus with the ability to suppress anthracnose and promote plant growth; however, its efficacy remains limited. This study aimed to enhance the effectiveness of T. asperellum WT against anthracnose. The experiment was conducted in two stages. In the first stage, sucrose content in the growth medium was increased from 2.0% to 3.0%, and the effects were monitored over 15 days. In the second stage, the inhibitory effects of T. asperellum WT before and after enhancement were evaluated on potato dextrose agar (PDA) containing anthracnose, with pathogen growth measured over 7 days. Increasing the sugar content significantly improved the growth and sugar utilization of T. asperellum WT, increasing biomass from 0.28 to 0.50 g/mL. The enhanced strain, designated T. asperellum TIS-11T, exhibited superior inhibitory activity, completely eliminating anthracnose on PDA plates within five days. One-way ANOVA revealed a significant difference ( p <0.01) in inhibitory activity between T. asperellum TIS-11T, T. asperellum WT, and the control. In conclusion, T. asperellum TIS-11T is a highly effective biocontrol agent against anthracnose and shows strong potential for industrial-scale production of antifungal products.

សង្ខិតន័យ

អង់ត្រាក់ណូស គឺជាជំងឺបង្កឡើងពីផ្សិតធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ដំណាំ ជាពិសេសការដាំដុះបន្លែ និងផ្លែឈើ។ Trichoderma asperellum wild type (WT) ត្រូវបានគេស្គាល់ថាមានសមត្ថភាពបង្ការ និងបំផ្លាញជំងឺអង់ត្រាក់ណូស ខណៈពេលដែលវាក៏ជួយជំរុញការលូតលាស់ដល់រុក្ខជាតិផងដែរ។ ទោះយ៉ាងណា ប្រសិទ្ធភាពរបស់វាក្នុងការប្រឆាំង​នឹងជំងឺអង់ត្រាក់ណូសនៅមានកម្រិតទាបនៅឡើយ។ ការសិក្សានេះមានគោលបំណងបង្កើនប្រសិទ្ធភាពនៃ T. asperellum WT ក្នុងការប្រឆាំងនឹងជំងឺអង់ត្រាក់ណូស។ ការពិសោធន៍ត្រូវបានធ្វើឡើងជាពីរដំណាក់កាល។ ដំណាក់កាលទី១ បង្កើនកម្រិតស្ករស៊ុយកូ្រស/ស៊ុក្រូសពី ២,0% ដល់ ៣,0% ក្នុងអាហារបណ្ដុះរាវ និងវាស់វែងកម្រិតលូតលាស់រយៈពេល ១៥ ថ្ងៃ។ ដំណាក់កាលទី២ បណ្ដុះ T. asperellum មុន និងក្រោយការបង្កើនសមត្ថភាពនៅលើផ្សិតបង្កជំងឺអង់ត្រាក់ណូស ដើម្បីវាស់វែងកម្រិតលូតលាស់ អំឡុងពេល ៧ ថ្ងៃ។ លទ្ធផលបានបង្ហាញថា ការបង្កើនបរិមាណជាតិស្ករធ្វើឱ្យមានការកើនឡើងនូវការលូតលាស់ និងការប្រើប្រាស់ស្កររបស់ T. asperellum WT ដោយមានការកើនឡើងនៃ​ជីវម៉ាសពី ០,២៨ ទៅ ០,៥០ ក្រាម/មីលីលីត្រ។ ផ្សិតជីវសាស្រ្តត្រូវបានប្ដូរឈ្មោះជា T. asperellum TIS-11T។ T. asperellum TIS-11T បានការពារបានយ៉ាងល្អលើការប្រឆាំងនឹងជំងឺអង់ត្រាក់ណូស ដោយវាបំផ្លាញនូវសរសៃផ្សិត​ទាំងស្រុង នៅលើចានបណ្ដុះ PDA ក្នុងរយៈពេល ៥ថ្ងៃ។ ការវិភាគ One-way ANOVA នៃកម្រិតបង្អាក់សកម្មភាព​ផ្សិតអង់ត្រាក់ណូសបានបង្ហាញថាមានភាពខុសគ្នាក្នុងកម្រិតជឿជាក់ (** p < ,០១)។ សរុបមក T. asperellum TIS-11T គឺជាភ្នាក់ងារជីវសាស្រ្តដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការបង្ការ និងបំផ្លាញជំងឺអង់ត្រាក់ណូសយ៉ាងមានសក្ដានុពលសម្រាប់ការប្រើប្រាស់ក្នុងឧស្សាហកម្មដើម្បីផលិតនូវផលិតផលប្រឆាំងនឹងផ្សិតបង្ករជំងឺ។