This platform is in a testing period — content and features may change.

Ministry of Education, Youth and Sport

Directorate-General for Higher Education

Department of Research and Innovation

CJES

Cambodian Journal of Education and STEM

Open access research in education and STEM from Cambodia and the region

Research articleVol 3, No 2 · 202525 September 2025

A Conceptual Framework for Implementing School Accountability at the Primary School Level in Cambodia: A Synthesis of Theories and Related Literature

ក្របខ័ណ្ឌទស្សនាទាននៃការអនុវត្តគណនេយ្យភាពសាលារៀននៅកម្រិតបឋមសិក្សាក្នុងប្រទេសកម្ពុជា៖ ការសំយោគទ្រឹស្តី និងឯកសារពាក់ព័ន្ធ

Abstract

School accountability is a critical mechanism in global education reform, strongly shaped by the New Public Management (NPM) paradigm, which emphasizes efficiency, performance, and evidence-based governance. In Cambodia, school accountability has been incorporated into national education policy through the Social Accountability Framework, focusing on transparency, responsibility, and community participation. Despite these efforts, a comprehensive conceptual framework tailored to Cambodia’s specific socio-political and cultural context remains limited. This study aims to develop a conceptual framework for examining and measuring the implementation of school accountability at the primary education level in Cambodia. Employing a document analysis approach, the study reviews and synthesizes national policies, theoretical models, academic research, and official reports. The analysis identifies five core dimensions of school accountability: decentralization, responsibility, transparency, participation, and monitoring and evaluation. Findings indicate that: (1) decentralization strengthens school autonomy in decision-making related to management, finance, personnel, instruction, and administration; (2) responsibility promotes continuous professional development, effective leadership, and shared accountability for student learning outcomes; (3) transparency fosters trust through open information-sharing and reporting of academic and operational performance; (4) participation from teachers, parents, students, and the community enhances responsiveness and inclusiveness; and (5) monitoring and evaluation both internal and external-ensure continuous improvement and evidence-based decision-making. This study proposes a holistic conceptual framework comprising five components and 22 sub-components appropriate for the Cambodian context. The framework provides policymakers and researchers with a practical tool to assess, analyze, and strengthen school accountability, ultimately con

សង្ខិតន័យ

គណនេយ្យភាពសាលារៀន គឺជាយន្តការសំខាន់មួយក្នុងកំណែទម្រង់អប់រំទូទាំងពិភពលោក ដែល ទទួលឥទ្ធិពលពីគោលនយោបាយគ្រប់គ្រងសាធារណៈទំនើប (New Public Management – NPM) ផ្ដោតលើប្រសិទ្ធភាព លទ្ធផល និងការគ្រប់គ្រងផ្អែកលើភស្តុតាង។ នៅកម្ពុជា គណនេយ្យភាពសាលារៀន ត្រូវបានរួមបញ្ចូលក្នុងយុទ្ធសាស្ត្រអប់រំជាតិ ក្រោមក្របខ័ណ្ឌគណនេយ្យភាពសង្គម ដោយផ្តោតលើ តម្លាភាព ការទទួលខុសត្រូវ និងការចូលរួមរបស់សហគមន៍។ ក្របខ័ណ្ឌទស្សនាទានច្បាស់លាស់ស្តីពី គណនេយ្យភាពសាលារៀន នៅតែមិនទាន់មានការអភិវឌ្ឍគ្រប់គ្រាន់ ក្នុងបរិបទសង្គមនយោបាយ និងវប្បធម៌របស់កម្ពុជា។ ការស្រាវជ្រាវនេះមានគោលបំណងអភិវឌ្ឍក្របខ័ណ្ឌទស្សនាទានសម្រាប់សិក្សាឈ្វេងយល់ និងផ្តល់ការវាស់វែងការអនុវត្តគណនេយ្យភាពសាលារៀន នៅកម្រិតបឋមសិក្សាក្នុងប្រទេសកម្ពុជា។ ដោយប្រើវិធីសាស្ត្រ វិភាគឯកសារ អ្នកស្រាវជ្រាវបានសិក្សា និងសំយោគគោលនយោបាយ ទ្រឹស្តី អត្ថបទស្រាវជ្រាវវិទ្យាសាស្ត្រ និងរបាយការណ៍ផ្លូវការ ដើម្បីកំណត់សមាសភាគសំខាន់ៗ។ ការវិភាគផ្តោតលើវិមជ្ឈការ ការទទួលខុសត្រូវ តម្លាភាព ការចូលរួម និងការតាមដាននិងត្រួតពិនិត្យ។ តាមរយៈលទ្ធផលសំយោគវិភាគបានបង្ហាញឱ្យឃើញថា គណនេយ្យភាពសាលារៀន ត្រូវឈរលើលក្ខណវិនិច្ឆ័យ៥ យ៉ាងដែលជួយលើ ៖ (១) វិមជ្ឈការបង្កើនសេរីភាពសាលារៀនក្នុងការសម្រេចចិត្ត ទាក់ទងនឹងការគ្រប់គ្រងអង្គភាព ហិរញ្ញវត្ថុ បុគ្គលិក ការបង្រៀន និងកិច្ចការរដ្ឋបាល, (២) ការទទួលខុសត្រូវ ធានាបាននូវការអភិវឌ្ឍវិជ្ជាជីវៈជាបន្តបន្ទាប់ ការដឹកនាំមានប្រសិទ្ធភាព និងការទទួលខុសត្រូវរួមចំពោះលទ្ធផលសិក្សា, (៣) តម្លាភាពជួយបង្កើនទំនុកចិត្តតាមរយៈការចែករំលែកព័ត៌មាន និងការរាយការណ៍លទ្ធផលសិក្សា ការវាយតម្លៃ និងការប្រតិបត្តិ, (៤) ការចូលរួម របស់គ្រូបង្រៀន គ្រួសារ មាតាបិតា សិស្ស និងសហគមន៍ ធានាឱ្យមានតម្លាភាពទូលំទូលាយ និងភាពឆ្លើយតបទាន់ពេល, និង(៥) ការតាមដាននិងត្រួតពិនិត្យទាំងផ្ទៃក្នុង និងក្រៅ ផ្តល់យន្តការសម្រាប់ការកែលម្អជាបន្តបន្ទាប់ និងការសម្រេចចិត្តផ្អែកលើភស្តុតាង។ ការស្រាវជ្រាវនេះបានអភិវឌ្ឍក្របខ័ណ្ឌទស្សនាទានរួម មានសមាសភាគ សំខាន់ ៥ និងសមាសភាគរង ២២ ដែលសមស្របនឹងបរិបទកម្ពុជា។ អ្នកអភិវឌ្ឍគោលនយោបាយ និងអ្នកសិក្សាស្រាវជ្រាវ អាចប្រើប្រាស់ក្របខ័ណ្ឌនេះ ជាឧបករណ៍សម្រាប់វាស់វែង វិភាគ និងពង្រឹងការអនុវត្តគណនេយ្យភាពសាលារៀន ដើម្បីលើកកម្ពស់គុណភាព សមធម៌ និងចីរភាពនៃការអប់រំនៅកម្រិតសាលារៀន។