This platform is in a testing period — content and features may change.

Ministry of Education, Youth and Sport

Directorate-General for Higher Education

Department of Research and Innovation

CJES

Cambodian Journal of Education and STEM

Open access research in education and STEM from Cambodia and the region

Research articleVol 3, No 1 · 202531 March 2025

What Makes Student Performance Different? Analysis of Grade 6 National Learning Assessment Data in Cambodia

តើកត្តាអ្វីខ្លះធ្វើឱ្យលទ្ធផលការសិក្សារបស់សិស្សខុសគ្នា? ការវិភាគទិន្នន័យរង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្សថ្នាក់ជាតិថ្នាក់ទី៦ នៅកម្ពុជា

Abstract

This study aims to identify the factors that distinguish low-performing schools from high-performing schools in mathematics​ in Cambodia. Using quantitative research, the study analyzed student data from the Grade 6 National Learning Assessment (NLA) in 2021 through crosstab analysis. The findings revealed several variables that significantly influenced students’ mathematics performance between low- and high-performing schools, including students’ age, preschool attendance, grade repetition, absenteeism, attitude toward school, social economic status and parents’ education and occupation. In addition, in high-performing schools, a greater proportion of students are of the appropriate age, have attended preschool, demonstrate a positive attitude toward school, and have parents with at least a 7th-grade education. Their parents are employed as salespeople, government officials, or company employees. In contrast, in low-performing schools, more students tend to be absent, repeat grades, and have parents who only completed 6th-grade. These parents are more likely to work as farmers, fishermen, or laborers. Practical and conceptual discussions were made to serve as the basis for recommendations to narrow the gap in mathematics performance between the two groups of schools.

សង្ខិតន័យ

អត្ថបទស្រាវជ្រាវនេះ រៀបចំឡើងដើម្បីពិនិត្យមើលកត្តាផ្សេងៗដែលធ្វើឱ្យសាលារៀនមួយចំនួននៅកម្ពុជាជាសាលារៀនដែលមានពិន្ទុទាប និង​​​​​​​​​​​​​សាលារៀន​មួយចំនួនជាសាលារៀនដែលមានពិន្ទុខ្ពស់។ ការស្រាវជ្រាវនេះ ប្រើប្រាស់វិធីសាស្ត្រស្រាវជ្រាវបែបបរិមាណវិស័យ ដោយប្រើប្រាស់សំណុំទិន្នន័យសិស្សនៃរង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្សថ្នាក់ជាតិថ្នាក់ទី៦ ក្នុងឆ្នាំ២០២១ និងប្រើប្រាស់ការវិភាគ Crosstab។ លទ្ធផលនៃការស្រាវជ្រាវនេះបង្ហាញថាមានអថេរមួយចំនួនដែលជះឥទ្ធិពលលើភាពខុសគ្នានៃពិន្ទុគណិតវិទ្យារវាងក្រុមសាលារៀនដែលមានពិន្ទុទាប និងក្រុមសាលារៀនដែលមានពិន្ទុខ្ពស់ រួមមាន អាយុសិស្ស ការរៀនថ្នាក់មត្តេយ្យ ការរៀនត្រួតថ្នាក់ អវត្តមានសិស្ស ឥរិយាបថចំពោះសាលារៀន ស្ថានភាពសេដ្ឋកិច្ច-សង្គម និង ការអប់រំនិងមុខរបររបស់ឪពុកម្តាយ។ បន្ថែមលើនេះ នៅក្នុងក្រុមសាលារៀនដែលមានពិន្ទុខ្ពស់មានសិស្សភាគច្រើនដែលគ្រប់អាយុ ធ្លាប់ចូលរៀនថ្នាក់ មត្តេយ្យ មានឥរិយាបថវិជ្ជមានចំពោះសាលារៀន មានឪពុកម្តាយបានបញ្ចប់ការសិក្សាចាប់ពីថ្នាក់ទី៧ឡើងទៅ និងមានឪពុកម្តាយជាអ្នកលក់ដូរ មន្ត្រីរាជការ ឬបុគ្គលិកក្រុមហ៊ុន។ ចំណែកឯនៅក្នុងក្រុមសាលារៀនដែលមានពិន្ទុទាបមានសិស្សភាគច្រើនដែលអវត្តមានច្រើន ធ្លាប់រៀនត្រួតថ្នាក់ មានឪពុកម្តាយបានបញ្ចប់ការសិក្សាខ្ពស់បំផុតត្រឹមថ្នាក់ទី៦ និងមានឪពុកម្តាយជាកសិករ អ្នកនេសាទ​ ឬកម្មករ។ ការពិភាក្សាលទ្ធផលផ្អែកលើទ្រឹស្ដី និងការអនុវត្តជាក់ស្តែងត្រូវបានធ្វើដើម្បីជាមូលដ្ឋានសម្រាប់ផ្ដល់អនុសាសន៍ក្នុងការបង្រួមគម្លាតលទ្ធផល គណិតវិទ្យារវាងក្រុមសាលារៀនទំាងពីរ។