This platform is in a testing period — content and features may change.

Ministry of Education, Youth and Sport

Directorate-General for Higher Education

Department of Research and Innovation

CJES

Cambodian Journal of Education and STEM

Open access research in education and STEM from Cambodia and the region

Research articleVol 3, No 1 · 202531 March 2025

Do Student Teachers’ Math Scores Affect Their Confidence in Teaching?

តើពិន្ទុគណិតវិទ្យារបស់គរុសិស្សមានឥទ្ធិពលទៅលើទំនុកចិត្តក្នុងការបង្រៀនរបស់ពួកគេដែរឬទេ?

Abstract

Content Knowledge (CK) and Pedagogical Content Knowledge (PCK) are factors that influence pre-service teachers’ teaching practices. This research aims to (1) identify the foundational knowledge of pre-service teachers regarding mathematical content knowledge and pedagogical content knowledge, (2) determine their level of confidence in teaching mathematical content at the lower secondary level, and (3) analyze the influence of their mathematics scores on their confidence in teaching mathematics. Employing quantitative approach this study utilizes test questionnaires and confidence-related questionnaires in teaching to collect data. The collected data from pre-service teachers at four regional teacher training centers, including those in Kampong Cham, Takeo, Prey Veng, and Kandal provinces were analyzed descriptive and regression analysis. The results of the analysis indicate that pre-service teachers currently have low levels of content knowledge, and their confidence in teaching is at a moderate level. Content Knowledge (CK) has a significant influence on Pedagogical Content Knowledge (PCK). Furthermore, Pedagogical Content Knowledge has a significant effect on teaching confidence. However, Content Knowledge does not directly affect their confidence in teaching. This research suggests that instructors should place more emphasis on teaching PCK and CK at the secondary school level and provide pre-service teachers with ample opportunities for teaching practice.

សង្ខិតន័យ

ចំណេះដឹងខ្លឹមសារ (Content Knowledge ឬ​ CK) និងចំណេះដឹងខ្លឹមសារគរុកោសល្យ (Pedagogical Content Knowledge ឬ PCK) គឺជាកត្តាដែលមានឥទ្ធិពលដល់ការបង្រៀនរបស់គរុសិស្ស។ ការស្រាវជ្រាវនេះមានគោលបំណង (១) កំណត់អំពីចំណេះដឹងជាមូលដ្ឋានរបស់គរុសិស្សទៅលើចំណេះដឹងខ្លឹមសារគណិតវិទ្យា និងចំណេះដឹងខ្លឹមសារគរុកោសល្យ (២) កំណត់កម្រិតទំនុកចិត្តក្នុងការបង្រៀនខ្លឹមសារគណិតវិទ្យានៅកម្រិតអនុវិទ្យាល័យ និង (៣) វិភាគអំពីឥទ្ធិពលនៃពិន្ទុគណិតវិទ្យារបស់គរុសិស្សទៅលើទំនុកចិត្តក្នុងការបង្រៀនគណិតវិទ្យា។ ការស្រាវជ្រាវធ្វើឡើងតាមបែបបរិមាណវិស័យ និងប្រើប្រាស់ឧបករណ៍ស្រាវជ្រាវដូចជា កម្រងសំណួរតេស្ដ និងកម្រងសំណួរទាក់ទងនឹងទំនុកចិត្តក្នុងការបង្រៀន។ ទិន្នន័យត្រូវបានប្រមូលពី គរុសិស្សនៅតាមមជ្ឈមណ្ឌលគរុកោសល្យភូមិភាគចំនួន៤ រួមមាន មជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកំពង់ចាម តាកែវ ព្រៃវែង និងខេត្តកណ្តាល ត្រូវយកទៅវិភាគដោយប្រើការវិភាគបែបពណ៌នា​ និងការវិភាគព្យាករណ៍។ លទ្ធផលនៃការវិភាគបានបង្ហាញថា គរុសិស្សមានចំណេះដឹងនៅទាបនៅឡើយ ហើយទំនុកចិត្តក្នុងការបង្រៀនរបស់ពួកគេមានកម្រិតមធ្យម។ ចំណេះដឹងខ្លឹមសារ (CK) មានឥទ្ធិពលគួរឱ្យកត់សម្គាល់ទៅលើចំណេះដឹងខ្លឹមសារគរុកោសល្យ (PCK)។ លើសពីនេះទៅទៀត ចំណេះដឹងខ្លឹមសារគរុកោសល្យពិតជាមាន ឥទ្ធិពលទៅលើទំនុកចិត្តក្នុងការបង្រៀន។ ទោះយ៉ាងណាក៏ដោយ ចំណេះដឹងខ្លឹមសារ មិនមានឥទ្ធិពលដោយផ្ទាល់ទៅលើទំនុកចិត្តក្នុងការបង្រៀនរបស់ពួកគេទេ។ ​ ការស្រាវជ្រាវនេះ ផ្ដល់អនុសាសន៍ថា គ្រូឧទ្ទេសត្រូវតែយកចិត្តទុកដាក់បន្ថែមទៀតក្នុងការបង្រៀនគរុសិស្សទៅលើចំណេះដឹងខ្លឹមសារគរុកោសល្យ និងចំណេះដឹងខ្លឹមសារនៅកម្រិតមធ្យមសិក្សាបឋមភូមិ និងត្រូវផ្តល់ឱកាសឱ្យគរុសិស្សគ្រប់គ្នាបានអនុវត្តការបង្រៀនឱ្យបានច្រើនដង។