This platform is in a testing period — content and features may change.

Ministry of Education, Youth and Sport

Directorate-General for Higher Education

Department of Research and Innovation

CJES

Cambodian Journal of Education and STEM

Open access research in education and STEM from Cambodia and the region

Research articleVol 1, No 2 · 20238 September 2023

The effect of ensiled taro mixed with rice wine by-product fed a basal diet of rice bran and traditional feed of farmers on reproduction of sows at target villages in Svay Rieng province

ឥទ្ធិពលនៃចំណីត្រាវផ្អាប់លាយកាកបាយស្រាដោយមានកន្ទក់ជាចំណីគ្រឹះនិងចំណីប្រពៃណីរបស់កសិករ លើការបន្តពូជរបស់មេជ្រូក នៅភូមិគោលដៅក្នុងខេត្តស្វាយរៀង

Abstract

This experiment was carried out in five target villages in Svay Rieng province, Cambodia, from April 01, 2022 to August 15, 2022. The experiments have three objectives: (1) to compare the feed intake of sows during the pregnancy and lactation stages; (2) to compare the growth performance of piglets from birth to weaning; and (3) to compare the production cycle of sows after weaning. The experiment involved 15 sows using the Randomized Complete Block Design (RCBD) experimental design with three treatments and five replications. The treatments (T) were T₁ (Control): Commercial feed 14%​ + Rice bran 43% + Broken rice 43%; T₂ (RWB20): Ensiled Taro 16% + Rice wine by-product 20% + Concentrate feed 10% + Rice bran 53.5% + Premix plus salt 0.5%; and T₃ (Traditional feed): Concentrate feed 5% + Kitchen residues 50% + Rice bran 40% + Broken rice 5%. The results of the experiment showed that the total feed intake in Dry Matter (DM) during the pregnancy period was significantly higher for T₂ = 1,821 g/day, if compared to T₁ = 1,344 g/day and T₃ = 1,306 g/day. It was also found that the total feed intake in DM at the lactation period of T₂ =2,238 g/day was significantly higher if compared with T₁ = 1,681 g/day and T₃ = 1,577 g/day. The number of piglets at the weaning stage of T₂ = 10.7 heads/litter was significantly higher compared with T₁ = 8.66 heads/litter size and T₃ = 8 heads/litter size. The mean weight of piglets at the weaning day of T₂ = 55.6 kg/litter size was significantly higher compared to T₁ = 39.8 kg/litter size and T₃ = 36.2 kg/litter size. For piglet mortality at the weaning of T₁, T₂, and T₃ was not significantly different ( p >0.05). The length of the reproduction cycle of sows after weaning of T₂ = 174 days and T₁ = 177 days was shorter, with a significant difference if compared to T₃ = 181 days. In conclusion, the composition of feed containing Ensiled taro of 16%, Rice wine by-product of 20%, Concentrate feed of 10%, Rice bran of 53.5% and Premix plus sal

សង្ខិតន័យ

ការពិសោធនេះ គឺត្រូវបានអនុវត្តនៅភូមិគោលដៅចំនួន ៥ ដែលស្ថិតក្នុងខេត្តស្វាយរៀង ប្រទេសកម្ពុជា ចាប់ពី ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី១៥ ខែសីហា​ ឆ្នាំ២០២២។ ការសិក្សានេះ មានគោលបំណងចំនួន ៣ គឺ៖ (១) ប្រៀបធៀបចំណីស៊ីចូលរបស់មេជ្រូក ក្នុងដំណាក់កាលផើម និងបំបៅកូន (២) ប្រៀបធៀបការលូតលាស់របស់កូនជ្រូកពីពេលកើតរហូតដល់ពេលផ្តាច់ដោះ និង (៣) ប្រៀបធៀបវដ្តផលិតកម្មរបស់មេជ្រូកក្រោយពេល​ផ្តាច់ដោះកូន។ មេជ្រូកចំនួន ១៥ក្បាលត្រូវបានជ្រើសរើស និងអនុវត្តតាមប្លង់ពិសោធន៍ Randomized Complete Block Design (RCBD) ដែលមានចំនួន ៣បច្ច័យ និង៥សា។ បច្ច័យពិសោធន៍ទាំងនោះរួមមាន៖ បច្ច័យ T₁ (Control) ដែលមានចំណីសម្រេច ១៤%​ + កន្ទក់ ៤៣% + ចុងអង្ករ ៤៣% បច្ច័យ T₂ (RWB20) មានត្រាវផ្អាប់ ១៦% + កាកបាយស្រា ២០% + មេចំណី ១០% + កន្ទក់ ៥៣,៥% + ប្រេម៉ិច (premix) ជាមួយអំបិល ០,៥% និងបច្ច័យ T₃ (Traditional) មានមេចំណី ៥% + កាកសំណល់ផ្ទះបាយ ៥០% + កន្ទក់ ៤០% + ចុងអង្ករ ៥%។ លទ្ធផលពិសោធន៍បានបង្ហាញឱ្យឃើញថា បរិមាណចំណីស៊ីចូលជារូបធាតុសោះទឹកក្នុងរយៈពេលជ្រូកផើម គឺទទួលបានលទ្ធផលខ្ពស់ជាងគេ សម្រាប់បច្ច័យ T₂ = ១,៨២១ក្រ/ថ្ងៃ បើប្រៀបធៀបជាមួយបច្ច័យ T₁ = ១,៣៤៤ក្រ/ថ្ងៃ និងបច្ច័យ T₃ = ១,៣០៦ក្រ/ថ្ងៃ។ ចំណែកបរិមាណចំណីស៊ីចូលជារូបធាតុសោះទឹកក្នុងដំណាក់កាលជ្រូកបំបៅដោះកូន គឺបច្ច័យ T₂​ = ២,២៣៨ក្រ/ថ្ងៃ ដែលទទួលបានបរិមាណស៊ីចូលជារូបធាតុសោះទឹកខ្ពស់ជាងគេ បើប្រៀបធៀបជាមួយបច្ច័យ T₁ = ១,៦៨១ក្រ/ថ្ងៃ និងបច្ច័យ T₃ = ១,៥៧៧ក្រ/ថ្ងៃ។ កូនជ្រូកសរុបនៅថ្ងៃផ្តាច់ដោះនៃបច្ច័យ T₂ = ១០,៧ក្បាល/សំបុក គឺមានចំនួនច្រើនជាងគេ បើប្រៀបធៀបជាមួយបច្ច័យ T₁ = ៨,៦៦ក្បាល/សំបុក និងបច្ច័យ T₃ = ៨ក្បាល/សំបុក។ ទម្ងន់កូនជ្រូកសរុបនៅថ្ងៃផ្តាច់ដោះនៃបច្ច័យ T₂ = ៥៥,៦គក្រ/សំបុក គឺធ្ងន់ជាងគេ បើប្រៀបធៀបជាមួយបច្ច័យ T₁ = ៣៩,៨គក្រ/សំបុក និងបច្ច័យ T₃ = ៣៦,២គក្រ/សំបុក។ រីឯអត្រាស្លាប់របស់កូនជ្រូកនៅថ្ងៃផ្តាច់ដោះនៃបច្ច័យ T₂ បច្ច័យ T₁ និង បច្ច័យ T₃មិនមានភាពខុសគ្នាជាអត្តន័យស្ថិតិទេ ( p >0.05)។ វដ្តផលិតកម្មរបស់មេជ្រូកក្រោយពេលផ្តាច់ដោះរបស់បច្ច័យ T₂ = ១៧៤ថ្ងៃ និងបច្ច័យ T₁​ = ១៧៧ថ្ងៃ មានរយៈពេលខ្លីជាង បើធៀបជាមួយបច្ច័យ T₃ = ១៨១ថ្ងៃ។ សរុបសេចក្តីមក ការប្រើប្រាស់ចំណីត្រាវផ្អាប់ ១៦% ផ្សំជាមួយកាកបាយស្រា ២០% លាយជាមួយ​មេចំណី ១០% កន្ទក់​ ៥៣,៥% និងប្រេម៉ិចជាមួយអំបិល ០,៥% គឺបានបង្កើនបរិមាណចំណីស៊ីចូលរបស់មេជ្រូកបានខ្ពស់នៅក្នុងដំណាក់កាលជ្រូកផើម