This platform is in a testing period — content and features may change.

Ministry of Education, Youth and Sport

Directorate-General for Higher Education

Department of Research and Innovation

CJES

Cambodian Journal of Education and STEM

Open access research in education and STEM from Cambodia and the region

Research articleVol 1, No 2 · 20238 September 2023

Efficacy of insecticides on rice leaf folder (Cnaphaloceocis medinalis Guenee) in rice in Tuek Thla commune, Serei Saophoan city, Banteay Meanchey province

ប្រសិទ្ធិភាពនៃថ្នាំកម្ចាត់ដង្កូវមូរស្លឹក (Cnaphalocrocis medinalis Guenee)លើដំណាំស្រូវនៅសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ

Abstract

Rice leaf folders are the major insect pests of rice crops. Insecticides are used by farmers to reduce the yield loss caused by rice leaf folders, but there are hundreds of insecticides available on the Cambodian market, which makes choosing the right insecticide difficult. This experiment was conducted (1) to determine the variation of a population of rice leaf folders in six treatments: control and using insecticide treatments, and (2) to determine the type of insecticide that is effective. The treatments were tested on field plots (5m x 4m). There are six treatments, and each treatment was replicated three times in a Randomized Complete Block Design. The treatments were T₀ = Control, T₁ = Emamictin-benzoate 50WDG, T₂ = Cypermethrin 10EC, T₃= Thiacloprid + Isoprocarb 450WP, T₄ = Diazinon 50EC, and T₅ = Thiamethoxam 350SC. The data was collected by counting the number of rice folder larval populations from 100 hills of rice which is equal to one square meter before and after applying the insecticides. The rice yield per square meter in each plot was also collected. The results showed that the rice leaf folder had severe damage in the tillering stage (about 14 days after transplanting). The most effective insecticide in killing rice leaf folders was Emamictin-benzoate 50WDG (T₁) at 87.68%, followed by Diazinon 50EC (T₄) at 83.04% and Cypermethrin 10EC (T₂) at 81.51%. There was a significant difference if compared with Thiamethoxam 350SC (T₅) and Thiacloprid + Isoprocarb 450WP (T₃) at 80.95% ( p <0.05). As a result, we can conclude that Emamictin-benzoate 50WDG is highly effective and yields the highest yield when used to control rice leaf folders.

សង្ខិតន័យ

ដង្កូវមូរស្លឹក ជាសត្វល្អិតបំផ្លាញយ៉ាងធ្ងន់ធ្ងរនៅលើដំណាំស្រូវ។ ដើម្បីការពារការបាត់បង់ទិន្នផលពីការបំផ្លាញរបស់ដង្កូវមូរស្លឹក កសិករត្រូវប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត ​ ប៉ុន្តែថ្នាំសម្លាប់សត្វល្អិតមានរាប់រយប្រភេទដែលសារាចរនៅលើទីផ្សារកម្ពុជា ដែលការណ៍នេះបង្កការលំបាកក្នុងការជ្រើសរើសប្រភេទថ្នាំឱ្យត្រូវទៅតាមគោលដៅនៃការកម្ចាត់សត្វល្អិត។ ការសិក្សានេះ ផ្តោតលើ​ប្រសិទ្ធិភាព​នៃ​ថ្នាំ​កម្ចាត់​ដង្កូវមូរស្លឹក ( Cnaphalocrocis medinalis Guenee) លើដំណាំស្រូវ។ ការសិក្សាមានគោលបំណងធំចំនួន ២ គឺ៖​ (១) កំណត់ការបំរែបំរួល​ប្រជាករ​របស់ដង្កូវ​មូរ​ស្លឹក​​​​លើ​បច្ច័យ​ចំនួន ៦ ដូចជា​បច្ច័យ​មិន​ប្រើប្រាស់​ថ្នាំ និងបច្ច័យប្រើប្រាស់ថ្នាំ និង (២) កំណត់យក​ប្រភេទ​​​ថ្នាំ​កម្ចាត់​សត្វ​ល្អិត​​មួយ​ប្រភេទ​ដែល​មាន​ប្រសិទ្ធិភាព​ខ្ពស់​ជាងគេ។ ​ក្នុងការពិ​សោ​ធ យើងប្រើទំហំ​កូនស្រែ​នីមួយៗ ដែល​​​មាន​ទំហំ​ប៉ុន​គ្នា (៥ម x ៤ម) ហើយប្លង់ ​ពិ​សោ​ធន៍​ត្រូវបាន​រៀប​ចំឡើងតាម​វិធីសាស្ត្រ​ចាប់​ឆ្នោតពេញ​លេញ (Randomized Complete Block Design)។ ការពិ​សោ​ធមាន ៦បច្ច័យ និង៣សា គឺ៖ T₀ = កសិណ, T₁ = ប្រើថ្នាំ Emamictin-benzoate 50WDG, T₂ = ប្រើថ្នាំ Cypermethrin 10EC, T₃ = ប្រើថ្នាំ Thiacloprid + Isoprocarb 450WP, T₄ = ប្រើថ្នាំ Diazinon 50EC, និង T₅ = ប្រើថ្នាំ Thiamethoxam 350SC។ ការប្រមូលទិន្នន័យត្រូវបាន​ធ្វើឡើងដោយ​ការរាប់​ចំនួន​ប្រជាករ​ដង្កូវមុន និងក្រោយ​ពេល​បាញ់ថ្នាំកម្ចាត់ដង្កូវចេញពីស្រូវ​ចំនួន ១០០គុម្ព ដែលបានជ្រើសរើសដោយចៃដន្យ​ពីកូនស្រែ​នីមួយៗ។ បន្ទាប់មកអ្នកស្រាវជ្រាវ​គណនា​ចំនួន​ដង្កូវ​ជា​មធ្យម​ក្នុង​មួយ​ម៉ែត្រការ៉េ និងគណនា​ទិន្នផលស្រូវ។ លទ្ធផល​បញ្ជាក់ឱ្យឃើញ​ថា ​ការបំផ្លាញរបស់​ដង្កូវ​មូរស្លឹក​កើត​ឡើង​យ៉ាង​ធ្ងន់ធ្ងរ នៅដំណាក់កាលស្រូវ​បែក​គុម្ព (ប្រហែល ១០ថ្ងៃក្រោយស្ទូង)។ ថ្នាំកម្ចាត់​សត្វល្អិត Emamictin-benzoate 50WDG (T₁) អាចកម្ចាត់​ដង្កូវ​មូរ​ស្លឹក​ស្រូវ​បានខ្ពស់ជាងគេរហូតដល់ចំនួន ៨៧,៦៨% បន្ទាប់មក​​គឺថ្នាំ Diazinon 50EC (T₄) ចំនួន ៨៣,០៤% និងថ្នាំ Cypermethrin 10EC (T₂) ចំនួន ៨១,៥១%។ លទ្ធផល​នេះ​ បើ​ប្រៀបធៀប​ជាមួយថ្នាំកម្ចាត់សត្វល្អិត Thiamethoxam 350SC (T₅) ដែលមានចំនួន ៨០,៩៨% និងថ្នាំ Thiacloprid + Isoprocarb 450WP (T₃) ចំនួន ៨០,៩៥% គឺមាន​ភាព​ខុសគ្នា​តាម​អត្ថន័យ​ស្ថិតិវិទ្យា​ ( p <០,០៥)។ ដូច្នេះ យើងអាច​សន្និដ្ឋានបានថា​ការប្រើប្រាស់​ថ្នា