This platform is in a testing period — content and features may change.

Ministry of Education, Youth and Sport

Directorate-General for Higher Education

Department of Research and Innovation

CJES

Cambodian Journal of Education and STEM

Open access research in education and STEM from Cambodia and the region

Research articleVol 1, No 2 · 20238 September 2023

Using Inquiry-Based Learning in the Mathematics Subjects in Grade 3 to Encourage Active Learning

ការប្រើប្រាស់វិធីសាស្រ្តបង្រៀននិងរៀនតាមបែបរិះរកក្នុងមុខវិជ្ជាគណិតវិទ្យាថ្នាក់ទី៣ ដើម្បីជំរុញការរៀនសកម្ម

Abstract

Teaching methods play an important role in the teaching-learning process as they help students have the opportunity to build knowledge through active learning and improve their learning outcomes. Based on the experience of the researchers’ past internships and teaching practicum, about 70% of the students did not participate actively in class. Students were often inactive during class hours without responding to teachers or expressing themselves. Students often sat quietly, took notes, and did not engage in any activities. Recognizing the significance of an Inquiry-Based Learning (IBL), this study aims to measure its effects on students’ active learning, particularly on Grade 3 students’ learning outcomes in mathematics. The analysis of the data from 22 Grade 3 students revealed that the use of IBL motivated students to participate in learning actively in terms of objective identification, lessons, materials, teacher activities, teaching methods, student learning behavior, satisfaction with learning activities, and interests in learning. In addition, IBL seems to improve students’ learning outcomes. The students’ mean scores for the pre-test were 1.88 and 8.47 for the post-test. Thus, using IBL could make students more active learners and help promote their learning outcomes.

សង្ខិតន័យ

វិធីសាស្រ្តបង្រៀនដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការបង្រៀន និងរៀន និងអាចជួយសិស្សឱ្យមាន​ឱកាស កសាងចំណេះដឹងតាមរយៈការរៀនសកម្ម ព្រមទាំងជួយលើកកម្ពស់លទ្ធផលសិក្សារបស់សិស្សផងដែរ។ ​បើយោងតាមបទ​ពិសោធន៏​​​នៃការចុះកម្មសិក្សាកន្លងមក​ និងបទពិសោធន៍បង្រៀន​ជាក់ស្តែងរបស់អ្នកស្រាវជ្រាវ​ សិស្សប្រហែល ៧០% មិនបានចូលរួមរៀនយ៉ាងសកម្មក្នុងការរៀនសូត្រឡើយ ដោយពួកគេមិនបានចូលរួមឆ្លើយតបជាមួយគ្រូ​ ឬបញ្ចេញយោបល់នៅក្នុងថ្នាក់។​ សិស្សភាគច្រើនគ្រាន់តែអង្គុយស្តាប់គ្រូ កត់មេរៀន និង​មិនបញ្ចេញសកម្មភាពអ្វីទាំងអស់​ ដែលការណ៍នេះធ្វើឱ្យ​ការគិតរបស់ពួកគេ​នៅមិនទាន់ស៊ីជម្រៅ និងសិស្សខ្លះមិនទាន់ចេះវិភាគ ឬសន្និដ្ឋានខ្លឹមសារ​​​មេរៀន​​​​​​​​​បានល្អ។​ ដោយមើលឃើញពីសារៈសំខាន់នៃវិធីសាស្រ្តបង្រៀននិងរៀន​​តាម​​បែបរិះរក​​ (Inquiry-Based Learning) ការសិក្សានេះ មានគោលបំណង​​​​​​​​វាស់វែងពីប្រសិទ្ធភាពនៃការបង្រៀននិងរៀនតាមបែបរិះរក​ ​លើការ​ចូលរួមរៀន​យ៉ាងសកម្ម និងការបង្កើនលទ្ធផលនៃការសិក្សារបស់សិស្ស ដោយធ្វើការសិក្សាលើមុខវិជ្ជា​​គណិតវិទ្យាជាមួយសិស្ស​ថ្នាក់​ទី​៣។ ​​​​​​​លទ្ធផលនៃការវិភាគទិន្នន័យដែលប្រមូល​ពីសិស្សថ្នាក់ទី៣ ចំនួន២២នាក់ បានបង្ហាញថា ការ​ប្រើ​ប្រាស់វិធីសាស្រ្តបង្រៀននិងរៀនតាមបែបរិះរក បានជំរុញ​សិស្ស​ឱ្យចូលរួម​​​​រៀនយ៉ាង​សកម្ម​​ក្នុងទិដ្ឋភាពចំនួន ៧គឺ៖ ការកំណត់វត្ថុបំណងមេរៀន សម្ភារ​ឧបទេស សកម្មភាព​​​​គ្រូ​ វិធីសាស្រ្តបង្រៀន ឥរិយាបថនៃសកម្មភាពរៀនរបស់សិស្ស ភាពពេញ​ចិត្តទៅលើសកម្មភាពរៀន និងចំណង់ចំណូលចិត្តរបស់សិស្សក្នុងការ​រៀន​​​​​​​​។ ជាងនេះទៅទៀត វិធីសាស្រ្តបង្រៀននិងរៀនតាមបែបរិះរក ហាក់មានឥទិ្ធពលលើការលើកកម្ពស់​លទ្ធផលសិក្សារបស់​សិស្ស។ ក្នុងលទ្ធផលបុរេតេស្ត (pre-test)​​ សិស្សទទួលបានពិន្ទុមធ្យមត្រឹមតែ ១,៨៨ ប៉ុន្តែពិន្ទុមធ្យមបានកើនដល់ ៨,៤៧ ក្នុងតេស្តបញ្ចប់ (post-test)។ ក្នុងន័យនេះ ការប្រើប្រាស់វិធីសាស្រ្តបង្រៀននិងរៀនតាមបែបរិះរក​ បាន​​ជួយ​គាំទ្រសិស្សឱ្យមាន​ភាពសកម្មក្នុងថ្នាក់រៀន​ និងជួយបង្កើនលទ្ធផលសិក្សារបស់សិស្ស។