This platform is in a testing period — content and features may change.

Ministry of Education, Youth and Sport

Directorate-General for Higher Education

Department of Research and Innovation

CJES

Cambodian Journal of Education and STEM

Open access research in education and STEM from Cambodia and the region

Research articleVol 1, No 1 · 20238 March 2023

Implementation of a Cooperative Learning Method to Improve Students’ Learning Outcomes in Biology in Grade 8

ការអនុវត្តវិធីសាស្រ្តបង្រៀននិងរៀនតាមបែបសហការដើម្បីធ្វើឱ្យលទ្ធផលសិក្សារបស់សិស្សក្នុងមុខវិជ្ជាជីវវិទ្យាថ្នាក់ទី៨កាន់តែប្រសើរឡើង

Abstract

The quality of teachers is an important factor in improving education. Qualified teachers need to have professional knowledge and the richness of teaching methods. ​ Teaching methods are one of the factors that influences students’ participation in learning activities and influences their learning outcomes. This research aims to study the effectiveness of the implementation of a cooperative learning (CL) method to improve students’ learning outcomes in biology in Grade 8 and to understand students’ perceptions of CL. The study was based on a randomly selected sample of 22 students, consisting of two groups: the experiment group taught by the CL method and the control group taught by a traditional teaching and learning method (TM). Data was collected through a pre-test, post-test and questionnaires (using Likert scales), and the data were analyzed using Microsoft Excel, focusing on descriptive and inferential statistics. The results of the study showed that the mean score of the students who were taught by CL (M = 33.73, SD = 5.14) was higher than the mean score of those taught by TM (M = 24.82, SD = 7.14), and the p value was smaller than 0.05 ( p <0.05). Therefore, the implementation of the CL method enabled students to have better learning outcomes than that of the TM method. Cooperative learning does not only increase students’ learning outcomes but also enables students to work collaboratively, have a sense of responsibility, and enjoy participating in learning, as well as feel satisfied with the CL method. Overall, CL should be applied in teaching and learning in Cambodia more widely because it helps students learn to cultivate their knowledge and skills, including the 21st-century skills.

សង្ខិតន័យ

គុណភាពគ្រូបង្រៀន ជាកត្តាមួយដ៏សំខាន់​ក្នុងការកែប្រែវិស័យអប់រំ​ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង។ គ្រូបង្រៀនដែលល្អ ត្រូវមានចំណេះដឹងវិជ្ជាជីវៈ និងចេះប្រើប្រាស់​វិធី​​សាស្រ្តបង្រៀនសម្បូរបែប។ វិធីសាស្រ្តបង្រៀនជាកត្តាមួយ​ដែលជះ​ឥទ្ធិ​ពល​​​​លើ​ការចូលរួមសកម្មភាពរបស់សិស្សក្នុងការសិក្សា និងធ្វើឱ្យ​លទ្ធផលសិក្សា​របស់សិស្សមានភាពល្អប្រសើរឡើង ផងដែរ។ ការស្រាវជ្រាវនេះ មានគោល​បំណង​សិក្សាពីប្រសិទ្ធភាពនៃការអនុវត្តវិធីសាស្រ្តបង្រៀននិងរៀនតាមបែប សហការ (cooperative learning) ដើម្បីជួយបង្កើនលទ្ធផលសិក្សារបស់សិស្សលើមុខវិជ្ជាជីវវិទ្យា​ថ្នាក់​ទី៨ និង ឈ្វេងយល់អំពីការយល់ឃើញរបស់សិស្សលើវិធីសាស្ត្រ​បង្រៀននិង​​រៀនតាមបែបសហការ។ ការសិក្សាស្រាវជ្រាវ​នេះ មាន​សំណាក​សរុបចំនួន២២នាក់ ដែលបានជ្រើសរើសដោយចៃ​ដន្យ​ និងត្រូវបានបែងចែកជា​ពីរក្រុម គឺក្រុមសិក្សាអនុវត្តតាម វិធីសាស្រ្តបង្រៀននិងរៀនតាមបែបសហការ និងក្រុមធៀបដែល​សិក្សា​​​​តាម​វិធីសាស្រ្តបង្រៀននិងរៀន​តាមបែបប្រពៃណី (traditional method)​។ ទិន្នន័យ​ត្រូវបានប្រមូល​តាមរយៈបុរេតេស្ត តេស្តបញ្ចប់ និងកម្រងសំណួរ ដែលប្រើប្រាស់មាត្រដ្ឋានលីហ្គើត (Likert scale) ហើយទិន្នន័យ​ដែល​ប្រមូល​រួច ត្រូវ​បានវិភាគតាមបែបបរិមាណ​វិស័យ​​ដោយប្រើប្រាស់កម្មវិធី Microsoft Excel ផ្តោតលើ​ស្ថិតិ​​បែបពិពណ៌នា និងស្ថិតិ​​បែបសន្និដ្ឋាន។ លទ្ធផល​​នៃការស្រាវ​ជ្រាវនេះ បាន​បង្ហាញឱ្យឃើញថា ពិន្ទុមធ្យមរបស់ក្រុមសិស្សដែលអនុវត្តវិធីសាស្រ្តបង្រៀននិងរៀនតាមបែបសហការ គឺ៣៣,៧៣ (Mean = 33.73)​ ជាមួយគម្លាតស្តង់ដា៥,១៤ (SD = 5.14) ដែលលទ្ធផលនេះ ប្រសើរជាងក្រុមសិស្សដែលអនុវត្តវិធីសាស្រ្តបង្រៀននិងរៀន​តាមបែបប្រពៃណី ដែលមានពិន្ទុមធ្យម២៤,៨២ (Mean = 24.82) ជាមួយគម្លាតស្តង់ដា៧,១៤ (SD = 7.14) និងតម្លៃ p តូចជាង ០,០៥ ( p <0.05)។ ដូចនេះ ការអនុវត្តវិធីសាស្រ្តបង្រៀននិងរៀនតាមបែបសហការ ធ្វើឱ្យ​សិស្ស​​ទទួល​​បានលទ្ធផលសិក្សាខ្ពស់ជាងការអនុវត្ត​វិធី​សាស្រ្ត​​​​បង្រៀននិង​រៀន​​តាមបែបប្រពៃណី។ ការសិក្សាតាមបែបសហការមិនត្រឹមតែបង្កើនលទ្ធ​ផល​​សិក្សារបស់សិស្សប៉ុណ្ណោះទេ ព្រមទាំងធ្វើ​ឱ្យ​សិស្សមានស្មារតីសហការគ្នានៅក្នុងក្រុម មានការទទួលខុសត្រូវលើកិច្ចការ និងមានការពេញចិត្ត និងចូលចិត្តការសិក្សាតាម​វិធីសាស្រ្តបង្រៀននិងរៀនតាមបែប​សហការ​ផងដែរ។ សរុបជារួម ​វិធីសាស្រ្តបង្រៀននិងរៀនតាមបែប​សហការ គួរតែត្រូវបានអនុវត្តក្នុងការបង្រៀននិងរៀនក្នុងប្រទេសកម្ពុជាឱ្យបាន​ទូលំ​ទូលាយ ព្រោះវាជួយបណ្ត