This platform is in a testing period — content and features may change.

Ministry of Education, Youth and Sport

Directorate-General for Higher Education

Department of Research and Innovation

CJES

Cambodian Journal of Education and STEM

Open access research in education and STEM from Cambodia and the region

Research articleVol 1, No 1 · 20238 March 2023

Basic Wind Speed Prediction for the Design of Building in Siem Reap

ការព្យាករល្បឿនខ្យល់គោលសម្រាប់ការគណនាអគារនៅខេត្តសៀមរាប

Abstract

A basic wind speed is a very crucial parameter used for calculating the wind loads on building structures. In Cambodia, the selection of the basic wind speed for the structural design remains uncertain due to insufficient fundamental studies on the wind characteristics associated with regional climate. This article aims to predict the basic wind speed in Siem Reap, Cambodia, as a case study based on datasets received from a meteorological station. The wind speeds were measured at Siem Reap airport in the form of hourly speed and then statically converted to 3-second gust speed using Gaussian distribution transformation. The extreme value distributions, such as Gumbel and Gringorten, were utilized to analyze the extreme wind speed in accordance with a return period. The results showed that with a return period of 50 and 700 years, the basic wind speed was found to be 35 m/s and 41 m/s, respectively. These results could provide an alternative selection for the estimation of wind load for the structural design of building in Siem Reap. However, additional studies on the assessment of the existing structures under the discovered wind speeds should be conducted in order to ensure the reliability of the results.

សង្ខិតន័យ

ល្បឿនខ្យល់គោល ត្រូវបានប្រើប្រាស់សម្រាប់គណនាបន្ទុកខ្យល់​លើអគារ។ ​សម្រាប់ប្រទេសកម្ពុជា ការជ្រើស​រើស​ ល្បឿនខ្យល់ស្ថិតក្នុងលក្ខ​ខណ្ឌមិន​ច្បា​ស់លាស់ និងភាគច្រើនផ្អែកលើបទពិសោធន៍ក្នុងការគណនា​កន្លងមក។ នៅក្នុង​ អត្ថបទនេះ ការព្យាករល្បឿនខ្យល់គោលនៅខេត្ត​សៀមរាបក្នុងប្រទេសកម្ពុជា ត្រូវបាន​លើក​យកមកជាករណីសិក្សា ដោយ​ផ្អែកលើទិន្នន័យ​ល្បឿនខ្យល់ចេញពីស្ថា​នីយឧត្តុនិ​យម​​​​។ ទិន្នន័យល្បឿនខ្យល់អតិបរមាវាស់​ក្នុងរយៈពេល 1h​​​ ដែល​ទទួលបានពីស្ថានីយឧត្តុនិ​យមនៅអាកាសយានដ្ឋាន​ខេត្ត ត្រូវបានយក​មក​សិក្សាដោយបំលែងទៅជាល្បឿនកន្ត្រាក់ រយៈពេល 3s (gust)។ បន្ទាប់មក ល្បឿន​អតិបរមាធៀបនឹងអត្រាកើតឡើង ដែលជា​ល្បឿនគោលសម្រាប់ការគណនាអគារ ត្រូវបានវិភាគ ដោយប្រើប្រាស់គោល​ការណ៍វិភាគប្រូបាបខ្លាំងបំផុត (Extreme ​​Value ​​Distribution)​​ ​ដូចជា​​ហ្កាំប៊ែល​(Gumbel) និងគ្រីងហ្គ័រថិន(Gringorten)។ លទ្ធផលនៃការ​ព្យាករបានបង្ហាញថា ល្បឿនខ្យល់គោលអតិបរមា​នៅ​ខេត្តសៀមរាបមាន​កម្រិត 35​m/s និង 41m/s សម្រាប់អត្រាកើតឡើងវិញរៀងគ្នា ចំនួន៥០ឆ្នាំ និង៧០០ឆ្នាំម្តង។ ​លទ្ធផលនេះ បានបញ្ជាក់ថាការអនុវត្តនៃ​ល្បឿន​ខ្យល់​គោលកន្លងមក គួរមានការពិនិត្យមើល និងកែតម្រូវ​ឡើង​វិញ។ ទោះជា​យ៉ាង​ណាក៏ដោយ ការផ្ទៀងផ្ទាត់អគារចាស់ៗដែលមានស្រាប់ គួរត្រូវ​បានសិក្សាបន្ថែម ដោយ​ផ្អែកលើ​ល្បឿន​ខ្យល់គោលដែលបានរកឃើញ ដើម្បី​ផ្តល់​អំណះ​អំណាងគ្រប់គ្រាន់ដល់​លទ្ធផលស្រាវជ្រាវ។