This platform is in a testing period — content and features may change.

Ministry of Education, Youth and Sport

Directorate-General for Higher Education

Department of Research and Innovation

CJES

Cambodian Journal of Education and STEM

Open access research in education and STEM from Cambodia and the region

Research articleVol 1, No 1 · 20238 March 2023

Effects of Different Concentrate Feed and Water Spinach Utilization Mixed with Rice Bran on Digestibility and Nitrogen Balance of Local Crossbred Pigs

ឥទ្ធិពលនៃការប្រើប្រាស់ចំណីសម្រេច និងត្រកួនកម្រិតខុសគ្នាជាមួយកន្ទក់លើការរំលាយអាហារ និងតុល្យភាពអាសូតរបស់ជ្រូកកូនកាត់ក្នុងស្រុក

Abstract

This experimental study aims to compare feed intake, digestibility and nitrogen retention of pigs fed with four diets. Eight castrated male pigs (Yorkshire x Local breed) of average live weight of 15 kg were given four diets in a double 4*4 Latin square arrangement. The experiment included four treatments, including T₁: Concentrate feed 15% + Water spinach 50% + Rice bran 35%; T₂: Concentrate feed 30% + Water spinach 35% + Rice bran 35%; T₃: Concentrate feed 45% + Water spinach 20% + Rice bran 35%; and T₄: Concentrate feed 60% + Water spinach 5% + Rice bran 35%. The results showed that the total intakes of dry matter (DM) and crude protein (CP) in T₄ were (1.044g/day) and (182.5g/day), respectively, which were significantly higher than the other three treatments ( p <0.01). The digestibility of T₄ was significantly higher than the other three treatments ( p <0.01) as well. The nitrogen retention of T₄(10.84g/day) was also significantly higher than T₁ ( p <0.01). However, there was non-significant difference as compared to T2 and T3 ( p >0.05). Overall, the mixture of concentrate feed 60%, water spinach 5%, and rice bran 35% made the pigs get high feed intake and high digestibility, as well as better Nitrogen absorption in their bodies.

សង្ខិតន័យ

ការពិសោធស្រាវជ្រាវនេះ មានគោលបំណង ប្រៀបធៀបបរិមាណចំណីស៊ីចូលរបស់ជ្រូក លទ្ធភាពរំលាយអាហាររបស់ជ្រូក និង​តុល្យភាពអាសូតរបស់ជ្រូក។ ការពិសោធនេះ មានជ្រូកឈ្មោលទាំងអស់ចំនួន៨ក្បាលដែលជាពូជយ៉កសៀរ (Yorkshire x Local breed) មានទម្ងន់ជាមធ្យម១៥គីទ្បូក្រាម និងត្រូវបានអនុវត្តតាមប្លង់ពិសោធន៍ការ៉េទ្បាតាំងទ្វេរ (៤x៤) ដែលមាន៤ដំណាក់កាល។ ការពិសោធនេះ មានចំនួន៤បច្ច័យ៖ T₁៖ ចំណីសម្រេច១៥% + ត្រកួន៥០% + កន្ទក់៣៥% T₂៖ ចំណីសម្រេច៣០% + ត្រកួន៣៥% + កន្ទក់៣៥%​ T₃៖ ចំណីសម្រេច៤៥% + ត្រកួន២០% + កន្ទក់៣៥%​ និង T₄៖ ចំណីសម្រេច៦០% + ត្រកួន៥% + កន្ទក់៣៥%។ លទ្ធផលពិសោធន៍បង្ហាញថា បរិមាណនៃការស៊ីចូលគិតជាសារធាតុសោះទឹកនៃបច្ច័យទី៤ (T₄= ១,០៤៤ក្រាម/ថ្ងៃ) ខ្ពស់ជាងបច្ច័យផ្សេងទៀត។ បរិមាណនៃការស៊ីចូលជា ប្រូតេអ៊ីននៃបច្ច័យទី៤ (T₄=១៨២,៥ក្រាម/ថ្ងៃ) ក៏ខ្ពស់ជាងបច្ច័យទាំងបីទៀតផងដែរ ( p <0.01)។ ចំណែកការរំលាយអាហារជាសារធាតុសោះទឹកនៃបច្ច័យទី៤ (T₄= ៨០,២៣%) ខ្ពស់ជាងបច្ច័យផ្សេងទៀត ( p <0.01) រីឯការរក្សាអាសូតទុកក្នុងខ្លួនរបស់បច្ច័យទី៤ (T₄= ១០,៨៤ក្រាម/ថ្ងៃ) បានល្អជាងបច្ច័យទី១ (T₁=៧,៨៥ក្រាម/ថ្ងៃ) ( p <0.01) ប៉ុន្តែមិនខុសគ្នាពីបច្ច័យទី២ និងបច្ច័យទី៣ ( p >0.05) នោះទេ។ ជារួម ការប្រើប្រាស់ចំណីសម្រេចរហូតដល់៦០% លាយជាមួយត្រកួន៥% និងកន្ទក់៣៥% បានធ្វើឱ្យបរិមាណនៃការស៊ីចូល និងការរំលាយអាហាររបស់ជ្រូកបានខ្ពស់ លើសពីនេះ គឺបានធ្វើឱ្យជ្រូកអាចស្រូបយកអាសូតទុកក្នុងសារពាង្គកាយបានល្អប្រសើរផងដែរ​។