Autumn 2025
ភាគ 3, លេខ 2
មាតិកា
អត្ថបទស្រាវជ្រាវ (7)
ក្របខ័ណ្ឌទស្សនាទាននៃការអនុវត្តគណនេយ្យភាពសាលារៀននៅកម្រិតបឋមសិក្សាក្នុងប្រទេសកម្ពុជា៖ ការសំយោគទ្រឹស្តី និងឯកសារពាក់ព័ន្ធ
A Conceptual Framework for Implementing School Accountability at the Primary School Level in Cambodia: A Synthesis of Theories and Related Literature
គណនេយ្យភាពសាលារៀន គឺជាយន្តការសំខាន់មួយក្នុងកំណែទម្រង់អប់រំទូទាំងពិភពលោក ដែល ទទួលឥទ្ធិពលពីគោលនយោបាយគ្រប់គ្រងសាធារណៈទំនើប (New Public Management – NPM) ផ្ដោតលើប្រសិទ្ធភាព លទ្ធផល និងការគ្រប់គ្រងផ្អែកលើភស្តុតាង។
គំរូការអប់រំសម្រាប់ការបណ្តុះបណ្តាលទេពកោសល្យឌីជីថល៖ ករណីសិក្សា នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (ប.ប.ឌ.)
Educational Model for Cultivating Digital Talent: A Case Study at Cambodia Academy of Digital Technology (CADT)
ក្នុងអាណត្តិទី៧នៃរាជរដ្ឋាភិបាលកម្ពុជាបច្ចេកវិទ្យាឌីជីថលត្រូវបានកំណត់ជាវិស័យអាទិភាពក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច និងលើកកម្ពស់ភាពប្រកួតប្រជែងជាតិ។
ការអភិវឌ្ឍឧបករណ៍វាយតម្លៃការហាត់រៀនដំបូងរបស់កុមារអាយុ ៣០–៣៥ខែនៅតាមទារកដ្ឋាននៃរាជធានីភ្នំពេញ ប្រទេសកម្ពុជា
Development of Children’s Early Learning Assessment Tool for Children Aged 30–35 Months at Daycare Centers in Phnom Penh, Cambodia
ការសិក្សានេះមានគោលបំណងអភិវឌ្ឍ ពិនិត្យភាពត្រឹមត្រូវ និងភាពជឿជាក់នៃឧបករណ៍វាយតម្លៃ ការហាត់រៀន ដំបូងរបស់កុមារតូច (Children’s Early Learning Assessment Tool ហៅកាត់ថា CELAT) ដែលមានអាយុ ៣០–៣៥ខែ នៅរាជធានីភ្នំពេញ…
ភាពជាអ្នកដឹកនាំអប់រំឌីជីថលនៅគ្រឹះស្ថានឧត្តមសិក្សា៖តម្រូវការចាំបាច់ បញ្ហាប្រឈម និងកាលានុវត្តភាព
Digital Educational Leadership in Higher Education Institutions: Necessities, Challenges, and Opportunities
ការវាយតម្លៃដោយចូលរួមពីសហគមន៍ជនបទលើប្រព័ន្ធផលិតកម្មចិញ្ចឹមសត្វគោ របស់កសិករក្នុងខេត្តស្វាយរៀង
Participatory Rural Appraisal of Smallholder Cattle Production Systems in Svay Rieng Province
ការប្រកបរបរចិញ្ចឹមគោ គឺជាការងារបន្ទាប់បន្សំដែលអាចជួយលើកស្ទួយកម្រិតជីវភាពកសិករឱ្យមានភាពប្រសើរឡើង ធានាបាននូវសន្តិសុខស្បៀង បង្កើតការងារក្នុងគ្រួសារ និងផ្ដល់នូវប្រាក់ចំណូល។
ផលិតភាពការចិញ្ចឹមគោរបស់កសិករ ក្នុងខេត្តស្វាយរៀង និងខេត្តព្រៃវែង
Cattle Productivity of Smallholder Farmers in Svay Rieng Province and Prey Veng Province
ការចិញ្ចឹមគោគឺជាការងាររួមផ្សំនៃជីវភាពរបស់កសិករ ហើយក៏ជាឱកាសបង្កើតប្រាក់ចំណូលបន្ទាប់បន្សំសម្រាប់គ្រួសារកសិករផងដែរ។ ការស្រាវជ្រាវកំណត់ផលិតភាពនៃប្រព័ន្ធចិញ្ចឹមគោរបស់កសិករចូលរួមចំណែកជាគន្លឹះបង្ហាញមូលហេតុនៃស្ថានភាពធ្លាក់ចុះ…
វិវត្តកម្មមេតាប៉ូលីស Trichoderma asperellum ដើម្បីបង្កើនសមត្ថភាពលូតលាស់ និងប្រសិទ្ធភាពបង្អាក់សកម្មភាពផ្សិតបង្កជំងឺអង់ត្រាក់ណូស
Metabolic Evolution of Trichoderma asperellum to Improve Growth Rate and Efficacy of Anthracnose Control
អង់ត្រាក់ណូស គឺជាជំងឺបង្កឡើងពីផ្សិតធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ដំណាំ ជាពិសេសការដាំដុះបន្លែ និងផ្លែឈើ។ Trichoderma asperellum wild type (WT) ត្រូវបានគេស្គាល់ថាមានសមត្ថភាពបង្ការ និងបំផ្លាញជំងឺអង់ត្រាក់ណូស…