វេទិកានេះស្ថិតក្នុងដំណាក់កាលសាកល្បង — ខ្លឹមសារ និងមុខងារអាចផ្លាស់ប្ដូរ។

ក្រសួងអប់រំ យុវជន និងកីឡា

អគ្គនាយកដ្ឋានឧត្តមសិក្សា

នាយកដ្ឋានស្រាវជ្រាវនិងនវានុវត្តន៍

ទ.ក.អ.ស.

ទស្សនាវដ្តីស្រាវជ្រាវកម្ពុជាសម្រាប់ការអប់រំ និងស្ទែម

ការស្រាវជ្រាវចូលប្រើដោយចំហរផ្នែកអប់រំនិងស្ទែមពីប្រទេសកម្ពុជា និងតំបន់

អត្ថបទស្រាវជ្រាវVol 3, No 2 · 202525 កញ្ញា 2025

ផលិតភាពការចិញ្ចឹមគោរបស់កសិករ ក្នុងខេត្តស្វាយរៀង និងខេត្តព្រៃវែង

Cattle Productivity of Smallholder Farmers in Svay Rieng Province and Prey Veng Province

សង្ខិតន័យ

ការចិញ្ចឹមគោគឺជាការងាររួមផ្សំនៃជីវភាពរបស់កសិករ ហើយក៏ជាឱកាសបង្កើតប្រាក់ចំណូលបន្ទាប់បន្សំសម្រាប់គ្រួសារកសិករផងដែរ។ ការស្រាវជ្រាវកំណត់ផលិតភាពនៃប្រព័ន្ធចិញ្ចឹមគោរបស់កសិករចូលរួមចំណែកជាគន្លឹះបង្ហាញមូលហេតុនៃស្ថានភាពធ្លាក់ចុះ ឬកើនឡើងនៃការចិញ្ចឹមសត្វនៅតំបន់មួយ។ គោលបំណងនៃការសិក្សានេះ គឺដើម្បីវាយតម្លៃការគ្រប់គ្រងការបង្កាត់គោ កំណត់ប្រភពធនធានចំណីនិងប្រព័ន្ធផ្ដល់ចំណីសម្រាប់សត្វគោក្នុងតំបន់ដំណាំកសិឧស្សាហកម្ម និងវិភាគបញ្ហាប្រឈម និងឧបសគ្គរារាំងដល់ការចិញ្ចឺមគោរបស់កសិករ។ កសិករ១៩៩ គ្រួសារ ត្រូវបានជ្រើសរើសយកមកធ្វើសម្ភាស ដើម្បីប្រមូលទិន្នន័យអំពីការគ្រប់គ្រងការបង្កាត់ពូជ ធនធានចំណី និងការប្រើប្រាស់ចំណី និងឧបសគ្គចំពោះផលិតកម្មសត្វគោរបស់កសិករ។ គោរបស់កសិករក៏ត្រូវបានវាយតម្លៃដាក់ពិន្ទុលក្ខខណ្ឌរូបរាងកាយពី១ទៅ៥។​ លទ្ធផលបង្ហាញថា ក្នុងការបង្កាត់ ​​កសិករពុំបានជ្រើសរើសពូជត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសទេ ពួកគាត់ចិញ្ចឹមព្រលែងបណ្ដោយឱ្យបង្កាត់/បន្តពូជពាសវាលពាសកាល ដោយមិនបានខ្វល់ខ្វាយអំពីពូជ និងប្រវត្តិរបស់វាឡើយ ចំណែកការបង្កាត់សិប្បនិម្មិតវិញស្ទើតែគ្មានកសិករស្គាល់សោះ ហើយកូនគោដែលកសិករទទួលបានតាមរយៈការបង្កាត់ដោយគ្មានការគ្រប់គ្រងមានទំហំធម្មតា និងមិនសូវធំល្អឡើយ។ ក្នុងការប្រើប្រាស់ចំណីគោ កសិករ​ស្ទើរតែទាំងអស់ពឹងផ្អែកលើស្មៅធម្មជាតិ និងចំបើងជាចំណីចំបង។ កសិករស្ទើរតែទាំងអស់សុទ្ធតែជួបប្រទះបញ្ហា និងឧបសគ្គដែលជាកត្តារាំងស្ទះដល់ការរីកចម្រើន និងការបង្កើនចំនួនគោចិញ្ចឹម។ ជំងឺឆ្លងជាបញ្ហាដែលកសិករជួបប្រទះ ជាពិសេស ជំងឺអុតក្ដាម និងជំងឺដុំពកស្បែកដែលកសិករប្រឈមច្រើនជាងគេ។ ចំណែកនៅខេត្តស្វាយរៀងវិញ កសិករ ៨២,៨៨% ជួបបញ្ហាកង្វះចំណី និងនៅខេត្តព្រៃវែងវិញ មានកសិករតែ ១/៤ ប៉ុណ្ណោះ ដែលជួបស្ថានភាពដូចគ្នានេះ។ ក្នុងការលក់ដូរសត្វ កសិករជាង ៣០,០០% បានលើកឡើងថា ពួកគាត់ពិបាកលក់ចេញ ហើយមានការធ្លាក់ថ្លៃខ្លាំង។ សរុបមក ការចិញ្ចឹមគោ ការជ្រើសរើសពូជ និងការផ្គត់ផ្គង់ចំណីរបស់កសិករនៅមានកម្រិត ចំពោះបរិមាណចំណីដែលកសិករផ្ដល់ឱ្យគោស៊ីមានបរិមាណគ្រប់គ្រាន់ តែជាប្រភេទចំណីចម្អែតមានប្រូតេអ៊ីនទាប ធ្វើឱ្យរូបរាងគោមិនសូវធំធាត់ល្អនៅពេលខ្វះខាតចំណី និងប៉ះពាល់នៅពេលលក់ចេញ។ ដូចនេះ ការបង្កើនចំណេះដឹង និងការចូលរួមរបស់កសិករឈ្វេងយល់ទៅលើការបង្កាត់ពូជ និងការប្រើប្រាស់ចំណីកែច្នៃពីកាកសំណល់ និងអនុផលកសិកម្មដែលអាចរកបាននៅក្នុងតំបន់គឺជាយុទ្ធសាស្ត្រជួយបង្កើនផលិតភាពសត្វគោ ហើយខ្សែច្រវាក់ផលិតកម្មសត្វគោ និង

Abstract

Cattle Productivity of Smallholder Farmers in Svay Rien […]