វេទិកានេះស្ថិតក្នុងដំណាក់កាលសាកល្បង — ខ្លឹមសារ និងមុខងារអាចផ្លាស់ប្ដូរ។

ក្រសួងអប់រំ យុវជន និងកីឡា

អគ្គនាយកដ្ឋានឧត្តមសិក្សា

នាយកដ្ឋានស្រាវជ្រាវនិងនវានុវត្តន៍

ទ.ក.អ.ស.

ទស្សនាវដ្តីស្រាវជ្រាវកម្ពុជាសម្រាប់ការអប់រំ និងស្ទែម

ការស្រាវជ្រាវចូលប្រើដោយចំហរផ្នែកអប់រំនិងស្ទែមពីប្រទេសកម្ពុជា និងតំបន់

ឱកាសថ្មី សម្រាប់អត្ថបទថ្មី

សេចក្ដីប្រកាសរកអត្ថបទស្រាវជ្រាវ — ភាគទី៤ លេខ២ (ឆ្នាំ២០២៦)

អំពីទស្សនាវដ្ដី

ទស្សនាវដ្ដីស្រាវជ្រាវកម្ពុជាសម្រាប់ការអប់រំ និងស្ទែម (CJES) ជាទស្សនាវដ្ដីស្រាវជ្រាវវិទ្យាសាស្ត្រដែលឆ្លងកាត់ការត្រួតពិនិត្យដោយអ្នកជំនាញ (peer-reviewed journal) និងទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា។ ទស្សនាវដ្ដី CJES ទទួលបោះពុម្ពផ្សាយអត្ថបទថ្មីៗជាភាសាខ្មែរ និងភាសាអង់គ្លេស ក្នុងវិស័យអប់រំ ស្ទែម (វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា) និងកសិកម្ម។

ប្រភេទអត្ថបទដែលទទួលសម្រាប់ភាគនេះ

  • អត្ថបទស្រាវជ្រាវដើម (Original articles) — អត្ថបទស្រាវជ្រាវវិទ្យាសាស្ត្រពេញលក្ខណៈ
  • អត្ថបទត្រួតពិនិត្យ (Review articles) — អត្ថបទត្រួតពិនិត្យសេចក្ដីអាន
  • អត្ថបទទំនាក់ទំនងខ្លី (Short communications) — របាយការណ៍លទ្ធផលដំបូងខ្លីៗ
  • អត្ថបទសង្ខេបគោលនយោបាយ (Policy briefs) — សេចក្ដីសង្ខេបភស្តុតាងសម្រាប់អ្នកធ្វើគោលនយោបាយ

កាលបរិច្ឆេទផុតកំណត់

ការទទួលអត្ថបទត្រូវផុតកំណត់នៅថ្ងៃទី ៣១ សីហា ២០២៦។

របៀបដាក់ស្នើអត្ថបទ

សូមផ្ញើអត្ថបទរបស់លោកអ្នកមកកាន់អ៊ីមែល cjes.dsrmoeys@gmail.com ជាឯកសារពីរដាច់ដោយឡែក

  1. អត្ថបទស្រាវជ្រាវដែលបិទនាមករណ៍ (blinded manuscript) — មិនបញ្ចូលឈ្មោះអ្នកនិពន្ធ និងស្ថាប័ននៅគ្រប់ទីកន្លែងក្នុងឯកសារ
  2. ទំព័រចំណងជើង (title page) — ឈ្មោះអ្នកនិពន្ធទាំងអស់ ស្ថាប័នធ្វើការ និងអ៊ីមែលរបស់អ្នកនិពន្ធ សេចក្ដីប្រកាសផលប្រយោជន៍ផ្ទុយគ្នា ប្រភពនៃមូលនិធិ សេចក្ដីថ្លែងអំណរគុណ និងប្រវត្តិរូបអ្នកនិពន្ធខ្លីៗ

រាល់អត្ថបទទាំងអស់ឆ្លងកាត់ការត្រួតពិនិត្យក្រោមលក្ខណៈពីរផ្នែកបិទគ្នា (double-blind peer review)។ ទស្សនាវដ្ដី CJES គ្មានកម្រៃដាក់ស្នើ ត្រួតពិនិត្យ ឬបោះពុម្ពផ្សាយនោះឡើយ ក្នុងគ្រប់ដំណាក់កាល។

ទំនាក់ទំនង