ការប្រៀបធៀបមជ្ឈដ្ឋានបណ្ដុះខុសៗគ្នានៃផ្សិតមេដំបែ Saccharomyces cerevisiaeលើការលូតលាស់ និផលិតផលអាល់កុល
C omparing Different Types of Media of Saccharomyces cerevisiae on Growth and Ethanol Production
សង្ខិតន័យ
ដំបែគឺជាផ្សិតឯកកោសិកាដែលលូតលាស់ល្អក្រោមលក្ខខណ្ឌសមស្រប។ ដំបែត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយក្នុងការផលិតអាល់កុលក្នុងផលិតកម្មអាល់កុល និងកាបូនឌីអុកស៊ីតសម្រាប់ផលិតផល នំប៉័ង ស្រា និងផលិតផលជាច្រើនផ្សេងទៀត។ ទាំងនៅក្នុងសិប្បកម្ម និងឧស្សាហកម្ម ត្រូវធ្វើការជ្រើសរើសយកដំបែ និងវត្ថុធាតុដើមដែលសមស្របគឺចាំបាច់ណាស់ក្នុងការបង្កើនប្រាក់ចំណេញ ជាពិសេសនៅពេលពិចារណាទៅលើតម្លៃដែលមានប្រសិទ្ធភាព និងគ្រឿងផ្សំដែលអាចរកបាន។ ការសិក្សានេះមានគោលបំណងវាយតម្លៃពីឥទ្ធិពលនៃប្រភេទមជ្ឍដ្ធានបណ្ដុះផ្សេងៗគ្នាលើការលូតលាស់ផ្សិត និងការផលិតអេតាណុល ដើម្បីកាត់បន្ថយការចំណាយ និងសម្រួលដល់ការស្វែងរកវត្ថុធាតុដើមក្នុងស្រុក។ ការពិសោធត្រូវបានធ្វើឡើងរយៈពេល ៣ ខែ ដោយប្រើប្រាស់វិធីសាស្រ្តឆូតជាជួ (Streak plate) និង ការត្រដូសពាសពេញផ្ទៃនៃចានប៉េទ្រី (Spread plate) ដើម្បីកំណត់ពីចំនួនកូឡូនី (Colony)។ មជ្ឈដ្ឋានបណ្ដុះដែលប្រៀបធៀបមាន៖ T1-PDA ទិញពីផ្សារ T2-PDA ប្រើប្រាស់គ្លុយកូស និង T3-PDA ប្រើប្រាស់ស៊ុចក្រូស។ ការបណ្ដុះ និងរាប់ចំនួនកូឡូនីត្រូវបានប្រើប្រាស់រយៈពេល ១ ខែ។ ការធ្វើល្បើងដោយប្រើប្រាស់ដំបែបានពីការបណ្ដុះត្រូវបានធ្វើឡើងដោយប្រើប្រាស់ស្ករស៊ុចក្រូស ៥% និងប្រើរយៈពេលអស់ ២ ខែ។ លទ្ធផលបានបង្ហាញថា បច្ច័យដែលប្រើប្រាស់មជ្ឈដ្ធានបណ្ដុះផ្ទុកស៊ុចក្រូស (T៣) មានចំនួនកូឡូនីខ្ពស់ជាងគេជាមធ្យម ៥០៥,៦៧ ± ៤,៩៣ CFU/៥០ μL។ ការវិភាគ One-way ANOVA បង្ហាញពីភាពខុសគ្នាទៅលើការលូតលាស់ ( p <០,០១)។ ទោះយ៉ាងណាក្រោយដំណើរការល្បើង ការប្រើប្រាស់ស្ករស៊ុចក្រូស ទិន្នផលអាល់កុល កម្រិតជីវម៉ាសនៃបច្ច័យនីមួយៗពុំមានភាពខុសគ្នាឡើយ ( p >0,០៥)។ លើសពីនេះ បច្ច័យប្រើប្រាស់ស្ករស៊ុចក្រូស ជាបច្ច័យដែលប្រើប្រាស់ថ្លៃដើមទាបបំផុតដោយចំណាយអស់ ១ ១០៥ រៀល/លីត្រ នៃអាហាររាវ។ សរុបមកការប្រើប្រាស់ស្ករស៊ុចក្រូសក្នុងមជ្ឈដ្ឋានបណ្ដុះជាជម្រើសប្រសើបំផុតក្នុងការផលិតមេដំបែដោយវាផលិតនូវចំនួនកូឡូនីច្រើន ងាយស្រួលរក និងតម្លៃថោក។ ហេតុនេះមជ្ឈដ្ឋានបណ្ដុះប្រើប្រាស់ស្ករស៊ុចក្រូស ជាអាហារសមស្របសម្រាប់ការប្រើប្រាស់ក្នុងការផលិតអាល់កុលក្នុងផ្នែកសិប្បកម្ម និងឧស្សាហកម្ម និងឧស្សាហកម្មនៃផលិតផលអាល់កុល។
Abstract
Yeast is a single-celled fungus that grows well under suitable conditions. It is widely used in the production of alcohol and carbon dioxide for bread, wine, and many other products. In both artisanal and industrial production, selecting the right yeast and raw materials is essential for maximizing profits, particularly when considering cost-effectiveness and the availability of ingredients. The purpose of this study was to evaluate the effects of different media on yeast growth and ethanol production to reduce costs and facilitate local sourcing. The experiments were conducted over a period of three months using the streak plate and spread plate methods to determine colony counts. The media compared were: T1 – PDA purchased from the market, T2 – PDA with glucose, and T3 – PDA with sucrose. Colony growth and counting were monitored for one month. The yeast fermentation experiment, using a 5% sugar solution, lasted for two months. The results showed that the sucrose-based medium (T3) produced the highest number of colonies, with an average of 505.67 ± 4.93 CFU/50 μL. One-way ANOVA analysis revealed significant differences in colony growth (p < 0.01). However, there were no significant differences in alcohol yield or biomass levels between the treatments (p > 0.05). Additionally, the sucrose-based medium had the lowest cost, at 1,105 riel per liter of liquid media. In conclusion, the use of sucrose in the growth medium is the best option for yeast production, as it yields a high number of colonies, is easy to source, and is inexpensive. Therefore, sucrose-based media are suitable for use in both artisanal and industrial alcohol production.