ក្របខណ្ឌគំនិតនៃការគ្រប់គ្រងសាលាមត្តេយ្យសិក្សាសហគមន៍នៅកម្ពុជា៖ ការសំយោគទ្រឹស្តីនិងឯកសារពាក់ព័ន្ធ
A Conceptual Framework for Community Preschool Management in Cambodia: A Literature Review
សង្ខិតន័យ
ប្រទេសកម្ពុជាជាប្រទេសមួយដែលមានប្រព័ន្ធអប់រំ ចម្រុះ រួមមានមត្តេយ្យសិក្សា មត្តេយ្យសិក្សាសហគមន៍ បឋមសិក្សា មធ្យមសិក្សាបឋមភូមិ មធ្យមសិក្សាទុតិយភូមិ និងឧត្តមសិក្សា។ ក្នុងនោះផងដែរមត្តេយ្យសិក្សាដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងមូលដ្ឋានគ្រឹះការអប់រំ ដើម្បីធានានូវការអប់រំប្រកបដោយបរិយាបន្នស្របតាម គោលនយោបាយជាតិ និងគោលនយោបាយរបស់ក្រសួងអប់រំ យុវជននិងកីឡា។ ដោយឡែកសេវាអប់រំមតេ្តយ្យសិក្សាសហគមន៍នៅមានបញ្ហាប្រឈមជាច្រើនដែលជាហេតុ ធ្វើឱ្យប្រព័ន្ធអប់រំមួយនេះអាចឆ្លើយតបមិនបានពេញលេញជាមួយគោនយោបាយជាតិ និងក្រសួងអប់រំយុវជននិងកីឡា។ ការសិក្សានេះមានគោលបំណងសំយោគឯកសារពាក់ព័ន្ធនានាដើម្បីបង្កើតជាក្របខណ្ឌគំនិតសម្រាប់ការគ្រប់គ្រងមត្តេយ្យសិក្សាសហគមន៍ឱ្យមានប្រសិទ្ធិភាព និងការផ្តល់សេវាកម្មមត្តេយ្យសិក្សា សហគមន៍ឱ្យមាននិរន្តភាព។ ដើម្បីបានក្របខណ្ឌគំនិតសមស្របសម្រាប់ការគ្រប់គ្រងមត្តេយ្យសិក្សាសហគមន៍ អ្នកស្រាវជ្រាវបានសិក្សាឯកសារនានាដែលពាក់ព័ន្ធរបស់ជាតិចំនួន ១៣ច្បាប់ និងបរទេសចំនួន ២២ច្បាប់ ចេញពីឯកសាររឹង និងទន់ដោយទទួលបានពីក្រសួងអប់រំ យុវជននិងកីឡា ក្រសួងមហាផ្ទៃ និងចេញពីវេសាយ google scholar។ ក្រោយពីបានឯកសារពាក់ព័ន្ធគ្រប់គ្រាន់ហើយ អ្នកស្រាវជ្រាវបានវិភាគទិន្នន័យដោយប្រើប្រាស់ការវិភាគទិន្នន័យបែបគុណភាព(ការវិភាគខ្លឹមសារ)។ ជាលទ្ធផលផលអ្នកស្រាវជ្រាវទទួលបាននូវក្របខណ្ឌគំនិតសម្រាប់ការគ្រប់គ្រងមត្តេយ្យសិក្សាសហគមន៍ ដែលមានសមាសភាគចំនួន៤ហើយក្នុងសមាសភាគនីមួយៗមានសមាសភាគរងចំនួន៣ដូចៗគ្នាគឺ ស្វ័យភាព(គណៈកម្មការគ្រប់គ្រងសាលារៀន ការចូលរួមរបស់សហគមន៍ក្នុងការគ្រប់គ្រងតាមសាលារៀន ភាពជាអ្នកដឹកនាំរបស់នាយក) រង្វាយតម្លៃ (កម្មវិធីអប់រំកុមារតូច និងសៀវភៅគ្រូ វិធីសាស្ត្ររៀននិងបង្រៀន ការផ្សព្វផ្សាយលទ្ធផលសិក្សា) គណនេយ្យភាព (ការបង្កើតផែនការកែលម្អសាលារៀន គណនេយ្យភាព ការកែលម្អបរិស្ថានសិក្សា) និងការយកចិត្តទុកដាក់ដល់គ្រូបង្រៀន (ការជ្រើសរើសបេក្ខជនដែលមានលក្ខណៈសម្បត្តិល្អ ប្រាក់បៀវត្សនិងការលើកទឹកចិត្ត ការបណ្តុះបណ្តាលគ្រូ)។ ផ្អែកលើលទ្ធផលខាងលើនេះគេអាចចង្អុលបង្ហាញថា ក្របខណ្ឌគំនិតសម្រាប់គ្រប់គ្រងមត្តេយ្យសិក្សាសហគមន៍ ជាតម្រូវការចាំបាច់សម្រាប់ផ្តល់ឱ្យសាលានូវស្វ័យភាព រង្វាយតម្លៃ គណនេយ្យភាព និងការយកចិត្តទុកដាក់ចំពោះគ្រូបង្រៀន។ ការស្រាវជ្រាវបន្តគួរតែផ្តោតទៅលើការយកក្របខណ្ឌគំនិតដែលទទួលបានទៅបង្កើតជាកម្រងសំណួរ ដើម្បីស្ទាបស្ទង់រកមើលស្ថានភាពបច្ចប្បន្ននិងស្ថានភាពរំពឹងទុក ដើម្បីជាប្រយោជ
Abstract
Cambodia is a country with a mixed multilevel education system, including preschool, community preschool, primary, junior high school, senior high school, and higher education. Preschool plays an important role in building the foundation of education to ensure a balanced education in line with national policies and the policies of the Ministry of Education, Youth and Sports (MoEYS). In particular, community preschool education services still face many challenges in making this education system fully responsive to national policies and MoEYS. Therefore, this study will synthesize related literature to develop a conceptual framework for effective community preschool management and sustainable provision of community preschool services. To obtain a conceptual framework for community preschool management, the researchers studied related 13 national and 22 international literatures. These literatures obtained as hard copy from MoEYS and Ministry of Interior and softcopy of the literature obtained from Google Scholar website. After obtaining sufficient relevant literatures, the researchers analyzed the data using qualitative analysis (content analysis). As a result, researchers obtained a conceptual framework for community preschool management which consists of four factors, each factor consists of three components. They are autonomy (school management committee, community participation in school management, principal leadership), assessment (early childhood education programs and teacher books, learning and teaching methods, dissemination of learning results), accountability (making school improvement plans, accountability, improving the learning environment), and caring for teachers (recruiting qualified teachers, salaries and incentives, teacher training). Based on the above results, it can be pointed out that a conceptual framework for community preschool management is a priority need for providing schools with autonomy, evaluation, accountability, and caring for teach