ករណីជំងឺគីស្តចុងអង្ករ (Cysticercosis)នៅក្នុងប្រព័ន្ធនៃការចិញ្ចឹមជ្រូកបែបបុរាណនៅខេត្តភាគខាងជើងនៃប្រទេសកម្ពុជា
A Case of Cysticercosis on Swine Traditional Husbandry Systems in Northern Provinces of Cambodia
សង្ខិតន័យ
គោលបំណងនៃការសិក្សានេះ គឺដើម្បីស្វែងយល់អំពីកម្រិតរាលដាលនៃជំងឺគីស្ត ចុងអង្ករ ( Cysticercosis )នៅក្នុងចំណោមសត្វជ្រូករបស់ប្រជាកសិករដែលត្រូវបានចិញ្ចឹមជាលក្ខណៈគ្រួសារខ្នាតតូច ដោយប្រើប្រាស់វិធីសាស្រ្ត ELISA នៅក្នុងខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា។ កសិករម្ចាស់សត្វជ្រូកចំនួន ៦៥គ្រួសារ និងវត្ថុសំណាកឈាមជ្រូកចំនួន ១១៦សំណាកត្រូវបានប្រមូល ចេញពីសត្វជ្រូកដែលត្រូវបានជ្រើសរើសដើម្បីធ្វើការសិក្សាសង្កេតដោយប្រើប្រាស់បញ្ជីសំណួរ និងការសង្កេតអំពី វិធីសាស្រ្តនៃការចិញ្ចឹមសត្វជ្រូក។ ជាលទ្ធផល ក្នុងចំណោមជ្រូកចំនួន ១១៦ក្បាល មានវត្តមានអង់ទីហ្សែនជំងឺគីស្តចុងអង្ករចំនួន ១៦ក្បាល ស្មើនឹង១៣,៧៩%។ ក្នុងនោះក៏មានករណីសង្ស័យចំនួន ៦សំណាក ស្មើនឹង ៥,១៧% ក្នុងខេត្តព្រះវិហារផងដែរ។ ចំណែកឯខេត្តស្ទឹងត្រែងមិនមានករណីនៃការឆ្លងជំងឺចុងអង្ករដែលត្រូវបានរកឃើញនៅក្នុងការសិក្សានេះទេ។ លទ្ធផលវិភាគលើបញ្ជីសំណួរបានបង្ហាញនូវចំណុចខ្វះខាតជាច្រើនដែលបានអនុវត្តដោយប្រជាកសិករចិញ្ចឹម សត្វនៅក្នុងខេត្តដែលត្រូវបានជ្រើសរើសសម្រាប់សិក្សា។ ក្នុងនោះវិធីសាស្រ្តនៃការចិញ្ចឹមសត្វរបស់កសិករ ( p <0.01) រដូវកាលនៃការចិញ្ចឹមសត្វជ្រូកដោយប្រលែងសេរី ( p <0.01) មជ្ឈដ្ឋានជុំវិញទីកន្លែងចិញ្ចឹមសត្វ ជ្រូក ( p <0.05) ការពិឃាតសត្វជ្រូកសម្រាប់បរិភោគនៅផ្ទះខ្លួនឯង ( p<0.01 ) ការប៉ះពាល់ផ្ទាល់រវាងសត្វជ្រូកនឹងបង្គន់អនាម័យ ( p <0.01) គឺសុទ្ធតែត្រូវបានរកឃើញថាមានជាប់ទាក់ទងទៅនឹងហានិភ័យនៃការឆ្លងជំងឺគីស្តចុងអង្ករ។ ក្នុងនោះផងដែរ កត្កាពិឃាតសត្វជ្រូកសម្រាប់លក់នៅផ្ទះមានហានិភ័យខ្ពស់ក្នុងការចម្លងនូវជំងឺគីស្តចុងអង្ករជាងគេ (OR = ១៤,២១, ៩៥% CI = ៣,០៤–៦៦,២០) បន្ទាប់មកគឺកត្តាប៉ះពាល់រវាងសត្វជ្រូក និងបង្គន់អនាម័យ (OR = ៨,១១, ៩៥% CI = ២,៤០–២៧,៣០), រដូវកាលនៃការប្រលែងសត្វជ្រូក (OR = ៦,៤៦, ៩៥% CI = ១,៣៩–២៩,៩), កត្តាបរិស្ថាន និងមជ្ឈដ្ឋានជុំវិញការចិញ្ចឹមសត្វ (OR = ២,៦៦, ៩៥% CI = ០,៨០–៨,៨១), និងកត្តាបង្ករហានិភ័យដែលអាចបង្កជំងឺគីស្តចុងអង្ករកម្រិតទាប គឺទម្រង់នៃការចិញ្ចឹមសត្វរបស់គ្រួសារកសិករ (OR = ០,០៨, ៩៥% CI = ០,០២–០,៣០)។ ភេទ អាយុ និងពូជជ្រូក ហាក់ដូចជាមិនមាន ឥទ្ធិពលទៅការលើឆ្លងនៃជំងឺគីស្តចុងអង្ករនោះទេ។ ក្នុងការសិក្សានេះ ប្រភេទបង្គន់អនាម័យមិនមានឥទ្ធិពលអ្វីដែលគួរឱ្យកត់សម្គាល់ដល់ការបង្ករជំងឺគីស្តចុងអង្ករទេ ប៉ុន្តែលទ្ធភាពនៃការប៉ះពាល់ដោយផ្ទាល់ រវាងសត្វជ្រូកជាមួយបង្គន់អនាម័យរបស់មនុស្សបង្ហាញនូវ
Abstract
The objectives of this study were to determine prevalence of T. solium cysticercosis in pigs as well as to determine additional occurrence by using commercial ELISA-based test kits and investigate husbandry practices and knowledge of the disease among livestock raisers in the northern provinces of Cambodia, specifically in Preah Vihear and Stung Treng provinces. The study involved 65 families for interviews and 116 pig serum samples collected for porcine cysticercosis using list of questionnaires among pig smallholders. Out of the 116 pigs diagnosed in the laboratory, 16 (13.79 %) were found sero-positive for Taenia antigens by Ag-ELISA, and six sera (5.17%) were suspected to be positive. All of the seropositive samples were from Preah Vihear province. No sero-positive samples were found from Stung Treng province. The questionnaire survey revealed poor pig husbandry practiced by pig farmers in the selected provinces. Seropositivity was associated with the type of pig raising systems (p<0.01), season of pig free rang practices (p<0.01), the environment of pig pen (p<0.05), slaughter for family consumption (p<0.01), possible contact between animal and human toilets (p<0.01), and among of these, case of the pigs slaughter at home (OR = 14.21, 95% CI = 3.04–66,20) was a high risk factors associated with cysticercosis infection, followed by the contact between pig and human faces (OR = 8.11, 95% CI = 2.40–27.30), season of free-range (OR = 6.46, 95% CI = 1.39–29.9), raising environment (OR = 2.66, 95% CI = 0.80–8.81) and low risk factors for raising systems (OR = 0.08, 95% CI = 0.02–0.30). However, sex, age, and breed were not found to be significantly associated with infection of porcine cysticercosis. The pig husbandry system, free ranging practices, contacting of animal to human faces, living environment, and kitchen waste feeding practices were found to be contributing to the maintenance and spreading of the parasite, T. solium. Therefore, the study found that porci