ការបង្កើតរូបមន្តកម្រិតថ្នាក់នៃភាពអាចអានបានរបស់អត្ថបទអំណានជាភាសាខ្មែរ
Creating a Formula of Grade Levels for Text Readability in Khmer
សង្ខិតន័យ
កម្រិតថ្នាក់នៃភាពអាចអានបានរបស់អត្ថបទអំណាន មានតួនាទីសំខាន់ណាស់ ក្នុងការវាស់សមត្ថភាពអ្នកសិក្សា ឬអ្នកអាន។ ជាពិសេស អ្នកបង្កើតខ្លឹមសារអត្ថបទអំណានសម្រាប់ការបង្រៀន និងការប្រើប្រាស់អនុវត្ត ជាក់ស្តែងគួរសរសេរឱ្យត្រូវនឹងកម្រិតគោលដៅទៅតាមកាលៈទេសៈរបស់សង្គម ឬប្រទេសជាតិ។ ប្រសិនបើមិនបាន យល់ដឹងអំពីកម្រិតថ្នាក់នៃភាពអាចអានបាននោះទេ វាហាក់បីដូចជាការប្រើប្រាស់ឱសថមិនត្រូវនឹងជំងឺដែរ។ ការស្រាវជ្រាវនេះ មានគោលបំណងបង្កើតរូបមន្តកម្រិតថ្នាក់នៃភាពអាចអានបានរបស់អត្ថបទអំណានជាភាសាខ្មែរ ដោយជ្រើសរើស អត្ថបទអំណានជាភាសាខ្មែរទាំងអស់នៅក្នុងគេហទំព័រ តោះយើងអាន! (បង្កើតដោយអង្គការមូលនិធិអាស៊ី) យកមកវិភាគតាមរយៈពហុសមីការលីនេអ៊ែ (Multiple Linear Regression)។ ជាលទ្ធផល អ្នកស្រាវជ្រាវអាចទាញបានតាមពហុ សមីការលីនេអ៊ែដែលមានរាង Y = b₀ + b₁X₁ + b₂X₂ + b₃X₃ ដោយតម្លៃ b₀ ជាចំនួនថេរ (-៣,៥៨៧), តម្លៃ b₁ = ០,៣៩៧, តម្លៃ X₁ ជាប្រវែងល្បះមធ្យម (ចំនួនពាក្យសរុបចែកនឹងល្បះសរុប), តម្លៃ b₂ = ១,២៣៤, តម្លៃ X₂ ជាប្រវែងពាក្យមធ្យម (ចំនួនព្យាង្គសរុបចែកនឹងពាក្យសរុប), តម្លៃ b₃ = ០,៤៤៤, តម្លៃ X₃ ជាភាគរយនៃពាក្យប្រើប្រាស់ញឹកញាប់ (ចំនួនពាក្យប្រើប្រាស់ញឹកញាប់សរុបចែកនឹងពាក្យសរុប), និងតម្លៃមេគុណកំណត់នៃ R² = ០,៩៥៨, F (៣, ៤១៧) = ៣១៦៧,០៩២, p <.០០១ និង adjusted R² = ០,៩៥៨។ រូបមន្តកម្រិតថ្នាក់នៃភាពអាចអានបានរបស់អត្ថបទអំណានជាភាសាខ្មែរបានបង្កើតជារូបមន្តកម្រិតថ្នាក់ (Y) = -៣,៥៨៧ + ០,៣៩៧ (ប្រវែងល្បះមធ្យម) + ១,២៣៤(ប្រវែងពាក្យមធ្យម) + ០,៤៤៤ (ភាគរយនៃពាក្យប្រើប្រាស់ញឹកញាប់)។ យោងតាមលទ្ធផលនៃការសិក្សានេះ អ្នករៀបចំកម្មវិធីសិក្សា អ្នកនិពន្ធ និងអ្នកពាក់ព័ន្ធផ្សេងៗ អាចយករូបមន្តនេះទៅពិចារណាក្នុងការរៀបចំអត្ថបទអំណានឱ្យស្របទៅនឹងកម្រិតរបស់អ្នកអាន និងអ្នកសិក្សាបាន។
Abstract
Text readability plays a crucial role in measuring the ability of the learner or the reader. In particular, content designers of reading materials for teaching and practical purposes should concentrate on writing texts based on the target readers’ levels in a national context. If text readability is not understood, it is like using drug that is incompatible with the disease. This research aims to create a formula of grade levels for text readability in Khmer by selecting all Khmer texts on the Let’s Read! website (developed by The Asia Foundation) and analyzing them using Multiple Linear Regression. As a result, researchers can draw the Multiple Linear Regression of Y = b₀ + b₁X₁ + b₂X₂ + b₃X₃ with a constant value of b₀= -3.587; the value of b₁ = 0.397; the value of X₂ = the average sentence length (total number of words divided by the sentence); the value of b₂ =1.234; the value of X₂ = the average number of syllables per word (total number of syllables divided by the total words); the value of b₃ =0.444; the value of X₃ = the percentage of high-frequency words per text (total number of high-frequency words divided by the total words); and the coefficient of determination of Model Summary of R Square (R²) = 0.958, F (3, 417) = 3167.092, p < .001; and adjusted R² = 0.958. A formula of grade levels for text readability in Khmer was developed as Grade Level (Y) = -3.587 + 0.397 (average sentence length) + 1.234 (average number of syllables per word) + 0.444 (the percentage of high-frequency words per text). Based on the results, curriculum designers, writers, and other stakeholders can consider preparing reading texts according to the grade level formula to meet the needs of learners and readers.