វេទិកានេះស្ថិតក្នុងដំណាក់កាលសាកល្បង — ខ្លឹមសារ និងមុខងារអាចផ្លាស់ប្ដូរ។

ក្រសួងអប់រំ យុវជន និងកីឡា

អគ្គនាយកដ្ឋានឧត្តមសិក្សា

នាយកដ្ឋានស្រាវជ្រាវនិងនវានុវត្តន៍

ទ.ក.អ.ស.

ទស្សនាវដ្តីស្រាវជ្រាវកម្ពុជាសម្រាប់ការអប់រំ និងស្ទែម

ការស្រាវជ្រាវចូលប្រើដោយចំហរផ្នែកអប់រំនិងស្ទែមពីប្រទេសកម្ពុជា និងតំបន់

អត្ថបទស្រាវជ្រាវVol 2, No 1 · 202431 មីនា 2024

ក្របខ័ណ្ឌទស្សនាទាន នៃការគ្រប់គ្រងធនធានមនុស្សក្នុងវិស័យអប់រំនៅកម្រិតមធ្យមសិក្សាចំណេះទូទៅ៖ ទស្សនៈរបស់អ្នកជំនាញអប់រំ

A Conceptual Framework for Human Resource Management at the General Secondary Education Level: Perceptions of Education Experts

សង្ខិតន័យ

ការគ្រប់គ្រងធនធានមនុស្សក្នុងវិស័យអប់រំ នៅកម្រិតមធ្យមសិក្សាចំណេះទូទៅក្នុងប្រទេសកម្ពុជា មានសារៈសំខាន់ ខ្លាំងណាស់ ដែលត្រូវការការអភិវឌ្ឍក្របខ័ណ្ឌទស្សនាទានមួយច្បាស់លាស់ និងស្របទៅនឹងការរីកចម្រើនរបស់ ប្រទេសជាតិ។ បុគ្គលិកអប់រំ ជាតួអង្គដ៏សំខាន់បំផុតសម្រាប់ភាពជោគជ័យនៃការសិក្សារបស់សិស្ស និងជួយឱ្យសិស្ស ទទួលបានលទ្ធផលសិក្សាខ្ពស់។ បុគ្គលិកអប់រំ ក៏ជាតួអង្គអ្នកអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយអប់រំ និង វិធីសិក្សានៅកម្រិតសាលារៀន។ ដោយសារគុណភាពអប់រំមិនអាចលើសពីគុណភាពបុគ្គលិកអប់រំបាន គុណភាពរបស់បុគ្គលិកអប់រំ ជាកត្តាកំណត់នៃគុណភាពអប់រំ។ ដូច្នេះ ការស្រាវជ្រាវនេះមានគោលបំណងសិក្សាពីក្របខ័ណ្ឌទស្សនាទាននៃការគ្រប់គ្រងធនធានមនុស្សក្នុងវិស័យអប់រំ នៅកម្រិតមធ្យមសិក្សាចំណេះទូទៅ ដោយធ្វើការសិក្សាអំពីគំនិត គំរូ ទ្រឹស្តី អត្ថបទសិក្សា ឯកសារស្រាវជ្រាវពាក់ព័ន្ធ និងទស្សនៈរបស់អ្នកជំនាញអប់រំ។ សំណាកដែលប្រើប្រាស់ក្នុងការ ស្រាវជ្រាវនេះ គឺអ្នកជំនាញអប់រំចំនួន ៥រូប ដែលមានចំណេះដឹង សមត្ថភាព និងបទពិសោធខ្ពស់ និងកំពុងបំពេញការងារជាអ្នកគ្រប់គ្រងអង្គភាពនានារបស់ក្រសួងអប់រំ យុវជន និងកីឡាក្នុងប្រទេសកម្ពុជា។ ការប្រមូលទិន្នន័យ ត្រូវបានធ្វើឡើងដោយការស្នើសុំឱ្យអ្នកជំនាញវាយតម្លៃលើសេចក្តីព្រាងក្របខ័ណ្ឌទស្សនាទាន ដោយប្រើប្រាស់ទម្រង់វាយតម្លៃភាពសមស្របនៃខ្លឹមសារ (Item-Objective Congruence ឬ IOC)។ ទិន្នន័យដែលទទួលបានត្រូវបានវិភាគ និងបកស្រាយតាមស្ថិតិបែបពណ៌នា ដោយកំណត់ភាគរយ និងតម្លៃមធ្យមភាគ។ លទ្ធផលបានបង្ហាញថាក្របខ័ណ្ឌទស្សនាទាននៃការគ្រប់គ្រងធនធានមនុស្សក្នុងវិស័យអប់រំ នៅកម្រិតមធ្យមសិក្សាចំណេះទូទៅ ទទួលបានលទ្ធផលនៃការវាយតម្លៃភាពសមស្របនៃខ្លឹមសារ ពីអ្នកជំនាញអប់រំ ក្នុងពិន្ទុមធ្យម ០,៩៣ ស្មើនឹង ៩៦,៦៧%។ ក្របខ័ណ្ឌទស្សនាទាននេះ មានសមាសភាពចំនួន ៣៖ (១) ការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស (ក. ស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀន និង ខ. ការអភិវឌ្ឍ វិជ្ជាជីវៈ) (២) ការអនុវត្តការងាររបស់ធនធានមនុស្ស (ក. ការវាយតម្លៃការអនុវត្តការងារ និង ខ. ការពណ៌នាមុខតំណែង) និង (៣)​ ការរក្សាទុកធនធានមនុស្ស (ក. ការផ្តល់រង្វាន់​ និង ខ. ការអភិវឌ្ឍគន្លងអាជីព)។ សមាសភាពរងចំនួន ៥ ក្នុងចំណោមសមាសភាពរងចំនួន ៦ ទទួលបានការវាយតម្លៃភាពសមស្របនៃខ្លឹមសារពីអ្នកជំនាញអប់រំ ក្នុងពិន្ទុមធ្យម ១,០០ ស្មើនឹង ១០០%។ លើកលែងតែសមាសភាពរងទាក់ទងការពណ៌នាមុខតំណែង ដែលទទួលបានពិន្ទុមធ្យម ០,៦០ ស្មើនឹង ៨០%។ ផ្អែកលើលទ្ធផលនៃការសិក្សាស្រាវជ្រ

Abstract

A Conceptual Framework for Human Resource Management at […]