ការជំរុញការរៀនដោយដាក់ពិន្ទុលើកិច្ចការផ្ទះ ដើម្បីលើកទឹកចិត្តសិស្សថ្នាក់ទី៣ឱ្យខំរៀនដើម្បីទទួលបានលទ្ធផលល្អក្នុងមុខវិជ្ជាគណិតវិទ្យា
Reinforcing Learning by Scoring Homework to Encourage Grade 3 Students to Study to Have a Good Result in Mathematics
សង្ខិតន័យ
ការលើកទឹកចិត្តសិស្សតាមរយៈការដាក់ពិន្ទុលើកិច្ចការផ្ទះ គឺមានភាពចាំបាច់ណាស់ក្នុងការសិក្សា ពីព្រោះវាជាកត្តារុញច្រានមួយក្នុងការជួយជំរុញសិស្សឱ្យទទួលបានលទ្ធផលល្អប្រសើរ។ ប៉ុន្តែសកម្មភាពរបស់គ្រូ ដើម្បីលើកទឹកចិត្តសិស្សឱ្យខិតខំប្រឹងប្រែងសិក្សាបន្ថែម ដើម្បីទទួលបានលទ្ធផលល្អប្រសើរ គឺនៅមានកម្រិត។ ហេតុនេះហើយ ទើបការស្រាវជ្រាវនេះធ្វើឡើង ក្នុងគោលបំណងសង្កេតទៅលើឥរិយាបថរបស់សិស្សនៅពេលដែលទទួលបានពិន្ទុកិច្ចការផ្ទះ ដែលត្រូវបានប្រើប្រាស់នៅក្នុងថ្នាក់រៀនដើម្បីលើកទឹកចិត្តពួកគេ។ ការស្រាវជ្រាវនេះ ធ្វើឡើងតាមវិធីសាស្រ្តស្រាវជ្រាវបែប គុណវិស័យ ហើយការប្រមូលទិន្នន័យ គឺធ្វើឡើងតាមរយៈឧបករណ៍ស្រាវជ្រាវពីរប្រភេទ ដែលរួមមាន បញ្ជីសង្កេត (observation checklist) និងការសម្ភាស (interview)។ ការវិភាគទិន្នន័យ គឺធ្វើតាមការវិភាគរកប្រធានបទ (thematic analysis) តាមរយៈឧបករណ៍ប្រមូលទិន្នន័យទាំងពីរ។ លទ្ធផលនៃការស្រាវជ្រាវដែលប្រមូលបានតាមរយៈការសង្កេត បានបង្ហាញពីចំណុចប្រសើរឡើងនៃឥរិយាបថរបស់សិស្ស និងចំនួនសិស្សដែលបានធ្វើកិច្ចការផ្ទះជារៀងរាល់ថ្ងៃក្នុងរយៈពេល ៣សប្ដាហ៍។ លទ្ធផលនៃការសម្ភាសក៏បានបង្ហាញពីចំណុចសំខាន់ដូចគ្នាទាក់ទងនឹងកម្រិតពិន្ទុ ដែលសិស្សទទួលបាន និងការលើទឹកចិត្តសិស្ស។ ដូច្នេះ យើងអាចសន្និដ្ឋានបានថា គ្រូបង្រៀនពិតជាដើរតួនាទីសំខាន់ក្នុងការលើកទឹកចិត្តសិស្សគ្រប់ទម្រង់ទៅតាមលក្ខណៈ ឬប្រភេទសិស្សនីមួយៗ ប៉ុន្តែក្នុងនោះ ពិន្ទុគឺជាការលើកទឹកចិត្តចម្បងមួយក្នុងថ្នាក់រៀនដែលចាំបាច់ត្រូវតែមាន។ ម្យ៉ាងវិញទៀត ប្រសិនបើមានការចូលរួមលើកទឹកចិត្តតាមទម្រង់ផ្សេងៗពី សាលារៀន អាណាព្យាបាល ឬអ្នកដែលនៅក្បែរសិស្សផងដែរនោះ វាពិតជាមានប្រយោជន៍ណាស់សម្រាប់សិស្ស។
Abstract
Motivating students by scoring homework is essential to students’ learning, as it is a motivating factor in helping students achieve better results. However, teachers’ activities to encourage students to study hard and achieve better results are limited. Therefore, this research aims to observe students’ behavior when receiving homework scores that are used in the classroom to motivate them to study. The research method employed a qualitative method, involving two data collection methods, including observation and interviews. A thematic analysis was used for data analysis. Results from the observations showed improvements in the students’ behavior and the number of students who did their homework every day for three weeks. Results from the interviewers also showed improvement in the level of scores obtained by the students and their motivation. Therefore, it can be concluded that teachers really play an important role in motivating students in all forms according to the characteristics or types of each student, but the scores are the main motivation source in the classroom that must exist. On the other hand, if there are other forms of encouragement from the school, parents, or those close to the students, it is very beneficial for them.